Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឯកឧត្ដម ប៊ុន លើត អញ្ជើញ ចូលរួម ខួបលើក ទី៦៣ នៃទិវាបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣- ០៩ វិច្ឆិកា ២០១៦)

កោះកុង៖ នាព្រឹកថ្ងៃពុធទី៩វិច្ឆិការឆ្នាំ២០១៦នេះ ឯកឧត្ដម ប៊ុន លើត អភិបាលនៃគណៈអភិបាលខេត្ត បានមកប្រារព្ធពិធីបុណ្យឯករាជ្យជាតិលើកទី៦៣ ដ៏ឱឡារិក ដោយមានការចូលរួមពីមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក្នុងខេត្ត សិស្សានុសិស្ស និងប្រជាពលរដ្នរស់នៅក្នុងខេត្តរាប់រយនាក់។

បុណ្យឯករាជ្យនេះគឺជាមុខមាត់របស់ប្រទេសយើង ដែលធ្វើឲ្យប្រទេសមហាអំណាចធំៗបានឃើញ ហើយកោតសរសើរការខិតខំប្រឹងប្រែងរបស់សម្តេចតាយើងដែលបានទាមទារឯករាជ្យពីប្រទេសបារំាង ហើយធ្វើឲ្យពួកគេមានការកោតសរសើរយ៉ាងខ្លាំងដល់ប្រទេសយើង។

សូមបញ្ជាក់ថា៖ ព្រះជារាណាចក្រកម្ពុជាស្ថិតនៅក្រោមនឹមអាណានិគមនិយមបារាំងជិត១០០ឆ្នាំ ចាប់តាំងពីឆ្នាំ១៨៦៣ ដល់ឆ្នាំ១៩៥៣ ពេលដែលព្រះមហាវីរៈក្សត្រព្រះបាទនរោត្តម សីហនុ ទាមទារឯករាជ្យពីបារាំងមកវិញនោះ។

ការប្រារព្ធពិធីបុណ្យឯករាជ្យជាតិប្រចាំឆ្នាំលើកទី៦៣ នាថ្ងៃពុធ ទី៩ ខែវិច្ឆិកានេះ គឺដើម្បីរំឭកពីវីរភាពនៃវីរយុទ្ធជន និងយុទ្ធនារីកម្ពុជា ដែលបូជាកាយដើម្បីឯករាជ្យជាតិនៃកម្ពុជា ជាពិសេសព្រះមហាវីរក្សត្រកម្ពុជា ព្រះបាទនរោត្តមសីហនុ ដែលទ្រង់បានទាមទារឯករាជ្យពីអាណានិគមនិយមបារាំងសេសនាឆ្នាំ១៩៥៣៕ដោយ៖នាគ សកោះកុង

img-20161109-wa0074img-20161109-wa0075

img-20161109-wa0073 img-20161109-wa0072var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More