Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ចោរលួចទ្រព្យសម្បត្តិអស់មួយចំនួនធំ ខណៈម្ចាស់ស្រវឹងស្រាដេកលក់់ក្នុងឡាន នៅសង្កាត់ទឹកថ្លា

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងជោគជាំទើបតែចេញពីញាំការគេ បើករថយន្តប៉ះ រថយន្តមួយគ្រឿងទៀតដែលកំពុង ឈប់ស្តុបហើយរត់មកដេកលក់តាមផ្លូវត្រូវជនឆ្លៀតឱកាសលួចទ្រព្យសម្បត្តិអស់មួយចំនួនធំ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០ៈ០នាទី យបរំលងអាធ្រាត្រឈានចញលថ្ងៃទី១០ខែវិច្ចិកា ឆ្នាំ ២០១៦ ត្រង់ចំនុចមុខហាងលក់រថយន្តប្រើប្រាស់ពន្លឺព្រះអាទិត្យ ស្ថិតតាមបណ្ដោយមហាវិថីសហពន្ធ័រុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័តមានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកកាមរីហាយប្រ៊ីជពណ័ទឹកមាសពាក់ស្លាកលេខភ្នំពេញ 2T 1525 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះក្នុងស្ថានភាពស្រវឹងជោគជាំក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំនុចស្តុបស្ពានអាកាសផ្សាដីហុយទើប សាង សង់ថ្មីដោយសារតែម្ចាស់រថយន្តស្រវឹងដល់កទើបបានជារ៉េចង្កូតជ្រុលទៅប៉ះរថយន្មួយគ្រឿងម៉ាកកាមរីបាឡែន ពណ័ទឹកមាសពាក់ស្លាកលេខភ្នំពេញ 2X-7994 ដែលឈប់រងចាំស្ដុបនៅចំនុចខាងលើនោះបណ្ដាលអោយកូតថ្នាំបន្តិចបន្តួចហើយភ្លាមនោះរថយន្តបង្កខាងលើបានព្យាយាមបើករតគេចរហូតដល់ចំនុចខាងលើទើបម្ចាស់រថ យន្តឈប់រថយន្តហើយបើកកញ្ចប់ដេកលក់តាមបណ្ដោយមហាវិថីសហពន្ធ័រុស្សីដោយមិនខ្វល់ពីអ្នកណាឡើយ។

ប្រមាណមួយម៉ោងក្រោយមកស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ័ខ្មៅសេរ៊ីឆ្នាំ២០១៦មិនចាំស្លាក លេខជិះគ្នាបីនាក់ស្រីមួយប្រុសមួយបានដើរមកចូលជិតរថយន្តហើយបន្លំជាបងប្អូនម្ចាស់រថយន្តខាងលើថែមទាំងដេញសន្តិសុខមិមអោយឈរមើលរថយន្តថែមទៀតផង ក្រោយមកក៍មានការភ្ញាក់ផ្អើលថាបុរសដែលដេកក្នុងរថយន្តខាងលើនោះត្រូវបានគេចូលលួចទ្រព្យសម្បត្តលើខ្លួនអស់រលីងសល់តែចិញ្ចៀនមួយវង់នៅលើដៃបុរសខាងលើនោះហើយទ្រព្យសម្បត្តរបស់បុរសដែលដេកស្រវឹងក្នុងរថយន្តនោះមានដូចជា ខ្សែកទម្ងន់មួយតំឡឹងមួយខ្សែ ទូរសព្ទ័ពីរគ្រឿងម៉ាកអាយហ្វូន6មួយនិងអាយហ្វូន7មួយគ្រឿងទៀត កាបូបលុយមានលុយចំនួន500$នៅក្នុងកាបូប ក្រោយពេលកើតហេតុរថយន្តរងគ្រោះដែលត្រវរថយន្តខាងលើនោះបើកកៀបានជិះមកដល់កន្លែងកើតហេតុដែរហើយនិយាយចរចារណ៍ជាមួយម្ចាស់រថយន្តបង្កទើបក្រោយមកខាងរថយន្តបង្កព្រមចេញថ្លៃខូចខាតទៅខាងរថយន្តរងគ្រោះដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ ៕

5e4f8552-a877-482c-8132-2ab96194ea00 41f95b3e-98d8-4b8c-a3d1-38761d96cd54 319e665f-da8e-4a81-b444-e8a213185d9f 350a82e3-4e6d-4f32-b25f-b3bdc502e556 8883af79-e388-4481-99dd-e508323e6eea b6f053dc-d4c9-4f9e-8392-5f9846f7dd71if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More