Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឃាត់ខ្លួនជនសង្ស័យពីរនាក់មានលាក់ទុកដែកឆ្កិះសោរនៅនិងខ្លួន

ភ្នំពេញ : យុវជនពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនខណះពេលឆែកឆេររកឃើញដែកឆ្កិះសោនៅក្នុងខ្លួនរបស់ពួកគេ។

ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង ១និង៣០នាទីយប់ថ្ងៃទី ១០ខែវិច្ចិកា ឆ្នាំ ២០១៦ ត្រង់ចំនុចមុខស្ថានីយ៍ប្រេងឥន្ធនះ សូគីមិច តាមបណ្ដោយផ្លូវ២០០៤ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

 

តាមប្រភពពីសមត្ថកិច្ចខាងលើបានរៀបរាប់ប្រាប់អោយដឹងថាមុនពេលកើតហតុខណះពួកគាត់ជាមួយកម្លាំងអន្តរាគមន៍ពិសេសខណ្ឌសែនសុខសហការជាមួយកម្លាំងចម្រុះក្រុងបានធ្វើការល្បាតក្នុងមូលដ្ឋាន ក៍ប្រទះឃើញបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េពណ័ក្រហមគ្មានពាក់ស្លាកលេខហើយឃើញអ្នកទាំងពីរនាក់នោះជិះម៉ូតូក្នុងលក្ខណះសង្ស័យហើយក៍ធ្វើការប្រដេញហើយឃាត់ដើម្បីធ្វើការឆែកឆេរពេលនោះស្រាប់តែប្រទះឃើញ លួស សសៃឆ្មានៅលើខ្លួនយុវជនម្នាក់ក្នុងចំនោមពីរនាក់ហើយសង្ស័យពាក់ពន្ធ័ករណីគាស់ផ្ទះ។

កម្លាំងសមត្ថកិច្ចក៍បានឃាត់ជនសង្ស័យខាងលើហើយភ្លាមៗនោះកម្លាំងខាងលើបាននាំខ្លួនបុរសទាំង២នាក់នៅយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លាដើម្បីធ្វើការសាកសួរ ។

ជនសង្ស័យខាងលើមាន ឈ្មោះ ហេង វាសនា អាយុ៣៤ សំណង់ ស្នាក់នៅកាណាសុីធី សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ ទីពីរឈ្មោះ ដួង ដុល្លា អាយុ២៦ មុខរបរដឹកផ្លែឈើ ស្នាក់នៅក្រោយវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បច្ចុប្បន្នអ្នកទាំងពីរនាក់ព្រមទាំងវត្ថុតាងកំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខរងចាំការចាត់ការតាមនីតិវិធី។

57f2f87e-5ffb-4d20-a233-c156c75e8534 696da76b-52f3-4ebb-913b-caa5f68b9260 f5111ac5-c30b-4909-a260-eaeb4c6eb47c 1 of 4,875

ចំនួនអ្នកទស្សនា
  • 0
  • 532
  • 2,117
  • 8,755,321

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More