Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រថយន្តដឹកទំនិញធំៗ៦គ្រឿង ត្រូវបានលោក បុឹល កុសល បញ្ជាអោយចាប់មកធ្វើការអប់រំ និងកិច្ចសន្យា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០  វិច្ឆិកា ២០១៦នេះ អាជ្ញាធរខណ្ឌសែនសុខបានចុះឃាត់រថយន្តដឹកទំនិញធុនធំចំនួន៦គ្រឿងដែលបានចតលើចំណីផ្លូវដើម្បីផ្ទេរទំនិញ ផ្លូវបេតុងក្នុងមូលដ្ឋានក្នុងភូមិពោងពាយក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមសំដីលោកប៑ិន ចន្ថា ប្រធានសណ្តាប់ធ្នាប់សាលាខណ្ឌសែនសុខបានប្រាប់ថា បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍តាមទូរស័ព្ទទៅលោក បឹុល កុសល អភិបាលខណ្ឌថាមានរថយន្តធុនធំ ប្រភេទអូសទូកុងទីន័របានមកចត លើផ្លូវបេតុងដែលធ្វើអោយមានការប្រេសស្រុតនិងកិនបែកលូទើបលោកអភិបាលបានបញ្ជារមកលោកអោយដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌសហការណ៍ជាមូួយខាងកម្លាំងអាវុធហត្ថខណ្ឌចុះទៅឃាត់រថយន្តធុនធំខាងលើបានចំនួន០៦គ្រឿងយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ។

ប្រជាពលរដ្ឋបានលើកឡើងថារថយន្តធុនធ្ងន់ទាំងនេះតែងតែបង្កភាពភ័យខ្លាចនិងគំរាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋដែលកំពុងចរាចរលើដងផ្លូវនិងបំផ្លាញផ្លូវសាធារណៈប្រជាពលរដ្ឋក៍បានសំណូមពរដល់អាជ្ញាខណ្ឌ សែនសុខមេត្តាជួយពិនិត្យមើលនិងមានចំណាត់ការចំពោះក្រុមរថយន្តធំៗទាំងនេះផង។

ពាក់ព័ន្ធឃាត់រថយន្តធុនធំៗនេះ លោក បឹុល កុសល អភិបាលសែនសុខបានប្រាប់តាមទូរសព្ទថាមូលហេតុដែលលោកអោយឃាត់រថយន្តទាំងនោះគឺដោយសាររថយន្តធនធ្ងន់ខាងលើបានបើកចូលធ្វើអោយខូចលូក្នុងមូលដ្ឋានធ្វើអោយ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងធ្វើអោយខូចផ្លូវបេតុង ដូច្នេះអាជ្ញាធរខណ្ឌក៍ឃាត់រថយន្តខាង លើ មករក្សាទុក ដើម្បីអោយម្ចាស់រថយន្តធ្វើកិច្ចសន្យាត្រឹមត្រូវ និងហាមរថយន្តធនធ្ងន់ចូលក្នុងមូល ដ្ឋានខាងលើទៀតបើរថយន្តដឹកទំនិញត្រូវរករថយន្តតូចៗមកផ្ទេរទើបចូលបាន។

3ccd1915-e1ea-454b-a141-32ca14d375e9 886baa3c-6d8f-4add-8e68-b404e6096a1d 89230e66-2b7f-443a-8773-9b11393caa8c a50fd703-de82-404c-9b38-c3d84dafb30a ee6ad68e-f54f-44bf-9e27-64d5cf23e3ded.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More