Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

៤ថ្ងៃ មានមនុស្សស្លាប់៤នាក់ ករណីផ្សេងគ្នានៅខណ្ឌសែនសុខ!

ភ្នំពេញ៖ ៤ថ្ងៃ ចុងក្រោយនៅខណ្ឌសែនសុខមានករណីមនុស្សស្លាប់៤នាក់ ករណីផ្សេងៗគ្នា។

ករណីទី១៖  ជាងសំណង់ម្នាក់បានឆក់ខ្សែរភ្លើងខណះដែលលើកជើងបន្ទារដែកសង្កត់លើមុខតំណរខ្សែរភ្លើងហើយបានស្លាប់មុនពេលបញ្ជូនមកដល់មន្ទីពេទ្យ ករណីខាងលើនេះកើតឡើងកាលពីម៉ោង១០និង៣០នាទីព្រឹកថ្ងៃ ទី០៧វិច្ឆិការ២០១៦នៅចំណុចកាដ្ឋានសំណង់មួយកន្លែងភូមិចុងថ្នល់ខាងលិចសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះកៅ វិចិត្រ ហៅ ចាន អាយុ២៦ឆ្នាំមុខរបរកមុមករសំណង់ដ្នាក់នៅការដ្ឋានភូមិចុងថ្នល់ខាងលិចសង្កាត់ទឹកថ្លាខណ្ឌសែនសុខមានស្រុកកំណើតភូមិរកាឃុំអង្គតាសូរស្រុកស្វាយជ្រុំខេត្តស្វាយរៀង។

ករណីទី២៖  បុរសម្នាក់ត្រូវបានគេប្រទេះឃើញដេកស្លាប់ក្នុងរោងកម្មករនិងបង្ករភាពភ្ញាក់ផ្អើរដល់សមត្ថកិច្ចមូលដ្ឋានកាលពីម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី០៨វិច្ឆិការ២០១៦នៅចំណុចការដ្ឋានសំណង់មួយកន្លែងភូមិក្រាំងអង្ក្រងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។

សពឈ្មោះឡុង ណូន អាយុ៥៩ឆ្នាំមុខរបរកម្មករសំណង់ស្នាក់ក្នុងការដ្ឋានភូមិក្រាំងអង្ក្រងសង្កាត់ក្រាំងធ្នង់ខណ្ឌសែបសុខនិងមានស្រុកកំណើតភូមិត្នោតឃុំទួលសាលាស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ។

ករណី៣៖ លោកយាយ ម្នាក់ឈឺពោះខ្លាំងខណះពេលសំរាកព្យាបាលនៅក្នុងគ្លីនិកឯកជន ចំរើន ត្រូវបានគ្រូពេទ្យអោយលេបថ្នាំ២គ្រាប់ហើយចាក់ថ្នាំមួយម្ជុលចំត្រង់ពោះហើយនៅតែឈឺថែមទាំងប្រកាច់ត្រូវបានបញ្ជូនមកដល់មន្ទីរពេទ្យព្រះកុសមះតែត្រូវស្លាប់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២១និង០០នាទីយប់ថ្ងៃទី ៨ ខែវិច្ចិកា ឆ្នាំ ២០១៦ ត្រង់ចំនុចក្នុងគ្លីនិកឯកជន ចំរើន ស្ថិតតាមបណ្ដោយផ្លូវ271 ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ លោកយាយដែលជាសពមានឈ្មោះ សៅ សាលឹម អាយុ៥៨ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ករណីទី៤៖ ស្ត្រីម្នាក់បានខ្យល់គដេកស្លាប់ប៉ុន្តែដោយសារក្រុមក្រួសារសពមិនអស់ចិត្តបានប្តឹងសមត្ថកិច្ចមូលដ្ឋានចុះធ្វើកោសល្យវិច្ឆ័យករណីនេះបង្ករភ្ញាក់ផ្អើរតាំងពីម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី១០វិច្ឆិការ២០១៦នៅផ្ទះលេខ៥៥៥ផ្លូវលំភូមិស្លែងរលើសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
សពឈ្មោះហេង ស្រីមុំ ភេទស្រីអាយុ៣៣ឆ្នាំមុខរបរមេផ្ទះស្នាក់នៅភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។និងមានស្រុកកំណើតភូមិឆ្នុកទ្រូឃុំឆ្នុកទ្រូស្រុកបរិបូរណ៍ខេត្តកំពងមឆ្នាំ។
តាមសំដីបុរសម្នាក់ឈ្មោះចៅ សារិន អាយុ៥៨ឆ្នាំមុខរបរអាវុធហត្ថលើផ្ទៃប្រទេសត្រូវជាប្តីស្ត្រីដែលស្លាប់បានប្រាប់ថានៅព្រឹកមុនកើតហេតុក្រោយពីក្រោកពីដំណេកគាត់បានក្រោកទៅផឹកការហ្វេរនិងទៅផ្សារទិម្ហូបខណះនោះប្រពន្ធរបស់គាត់កំពុងតែដេកនៅឡើយរហូតដល់ម៉ោងជាង៩ព្រឹកក្រោយពីគាត់ត្រឡប់មកពីផ្សារវិញបានទៅដាស់ប្រពន្ធគាត់អោយក្រោកដើម្បីអោយធ្វើម្ហូបស្រាប់តែឃើញប្រពន្ធគាត់ស្លាប់បាត់ទៅហើយទើបបង្ករភ្ញាក់ផ្អើរអ្នកជិតខាងនិងប្តឹងទៅសមត្ថកិច្ចមូលដ្ឋានអោយចុះពិនិត្យ។
សមត្ថកិច្ចបានប្រាប់ថាក្នុងករណីខាងលើនេះគ្រួសារខាងស្ត្រីដែលស្លាប់មិនអស់ចិត្តក៍បានប្តឹងមកអាជ្ញាធរអោយចុះទៅធ្វើកោសល្យវិច្ឆ័យទៅលើសពដើម្បើចង់ដឹងច្បាស់ថាគាត់ស្លាប់ដោយសារខ្យល់គរឫក៍ជារឿងអីពិតប្រាកដព្រោះកន្លងមកមកបើតាមការលួចប្រាប់ពីអ្នកជិតខាងថាបុរសជាប្តីតែងតែប្រើហឹង្សាទៅលើអ្នកដែលស្លាប់ទើបក្រុមក្រួសារសពមិនអស់ចិត្តបែបនេះ។

0ed66bb5-72cf-49ee-b536-98c7abeb2529 img_6854 img_7217 img_7462-1-890x264120c1839-2c7f-4fea-a346-3492d024acba d0f81419-5068-434b-9fff-9ac083f53239} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More