Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

នគរបាលរាជធានីភ្នំពេញបើកកិច្ចប្រជុំស្តីពីផែនការការពារ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ ២០១៦

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នៅស្នងការនគរបាលរាជធានីភ្នំពេញ មានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីផែនការការពារ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ ២០១៦ដល់កងកម្លាំងនគរបាល ដែលជាលោកនាយ នាយរង មេបញ្ជាការ ប្រធានអង្គភាព ប្រធានការិយាល័យជំនាញទាំង២៧ និងលោកអធិការនគរបាលខណ្ឌទាំង១២ មានឈ្មោះក្នុងផែនការចាត់តាំងឲ្យអនុវត្តការងារដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូកជាមួយកម្មវិធី ប្រណាំងទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក និងបាញ់កាំជ្រួចឆ្នាំនេះយ៉ាងល្អិតល្អន់ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក លោកស្រីស្នងការរង ព្រមទាំងមានការចូលរួមពីមន្ដ្រីពាក់ព័ន្ធករណីពិធីបុណ្យនៅពេលខាងមុខ ដែលប្រព្រឹត្តទៅរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃ ១៤-១៥កើត និងថ្ងៃ០១រោច ខែកត្តិក ព.ស២៥៦០ ត្រូវនឹងថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ឆ្នំា២០១៦ ក្រោមព្រះរាជាធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈនៃយើង នៅវេទិកាបុណ្យអុំទូក មុខព្រះបរមរាជវាំង (តាមដងទន្លេសាប) ដោយមានវត្តមាន សម្តេច ថ្នាក់ដឹកនាំជាន់ខ្ពស់ អង្គទូត ភ្ញៀវជាតិ-អន្តរជាតិ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ដូនជី-តាជី សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករកំសាន្តសប្បាយ អបរសាទរដល់ចាប់ពីថ្ងៃដល់រាត្រីផងដែរ ។ ជាភារកិច្ចជាក់ស្តែង ក្នុងការស្រាវជ្រាវ ទប់ស្កាត់ទាន់ពេលវេលា រាល់ឧបាយកល បង្កើនវិធានការ បង្កើនកិច្ចការពារឲ្យបានហ្មឺងម៉ាត់តាម គោលដៅនយោបាយ វប្បធម៌ ស្ថានទូត អង្គការអន្តរជាតិ និងគោលដៅកំសាន្តសប្បាយ របស់ប្រជាពលរដ្ឋ បង្ការទប់ស្កាត់ និងបង្ក្រាបទាន់ពេល រាល់បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ និងស្រាវជ្រាវបង្ការ ទប់ស្កាត់ រាល់សកម្មភាព លួច ឆក់ ប្លន់ សម្ភារ តាមដងផ្លូវសាធារណៈ អំពើចោរកម្ម លួចគាស់ផ្ទះ ឲ្យបានល្អ

ព្រមៗគ្នា នៅក្នុងមូលដ្ឋានខណ្ឌទាំង១២ និងសហការត្រួតពិនិត្យ អាវុធជាតិផ្ទុះ-ជាតិគីមីពុលគ្រប់ប្រភេទ តាមផ្លូវសាធារណៈ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចាត់តាំងផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន ក្នុងការដុតទាន-ធូប ការដាំស្លរ និងការប្រើប្រាស់អគ្គីសនីហួសកំណត់ នៅតាមលំនៅដ្ឋាន ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ រោងចក្រ សហគ្រាសជាដើម។ សូមបញ្ជាក់ជំរាបជូនបងប្អូនដែលនឹងចូលរួមទស្សនាកំសាន្តសប្បាយជាមួយកម្មវិធីខាងលើ សូមជូនជ្រាបពីការកំណត់តំបន់ និងសមត្ថកិច្ចទទួលខុសត្រូវ ព្រះរាជពិធីបុណ្យនេះមានចែកចេញជាបីតំបន់ការពារ គឺតំបន់A តំបន់B និងតំបន់C ដែលក្នុងនោះមានតំបន់A ចែកចេញជាដប់តំបន់គឺ a1,a2,a3,a4,a5,a6,a7,a8,a9,a10 និងប្រាំមួយទីតាំង ហើយចំពោះអាជីវករលក់ដូរគឺមិនអនុញ្ញាតឲ្យលក់លក្ខណៈ ចំអិនអាហារដែលប្រើកំប៉ុងហ្គាសតូចៗនាំបង្កឲ្យមានការផ្ទុះនាំឲ្យមានភាពបាត់សណ្តាប់ធ្នាប់និងសន្តិសុខ៕

img_7754 img_7755 img_7756 img_7757 1 of 4,906

ចំនួនអ្នកទស្សនា
  • 0
  • 3,033
  • 11,535
  • 8,790,944

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More