Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោក បុឹល កុសល អញ្ជើញចុះទៅសំណេះសំណាលជាមួយក្រុមកីឡាករទូក ដែលត្រូវចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអ៊ុំទូកឆ្នាំ២០១៦នេះ

ភ្នំពេញ៖ នាល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក បុឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ រួមទាំងអភិបាលរង  ប្រធានរដ្ឋបាលខណ្ឌ ចៅសង្កាត់ និងសហការី បានអញ្ជើញប្រគេន ថវិកា និងអំណោយមួយចំនួន ដល់ព្រះចៅអធិការវត្តឃ្មួញ ដើម្បីជួយផ្គត់ផ្គត់បន្ថែមដល់ក្រុុមកីឡាករទូកនិងត្រូវចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអ៊ុំទូកឆ្នាំ២០១៦នេះ។

ក្រោយពីធ្វើពិពីប្រគេន ថវិកា អង្ករ អាវ មួក និងទឹកសុទ្ធ ដល់ព្រះចៅអធិការវត្កឃ្មួញរួចរាល់ លោក បុឹល កុសលបានបន្តដំណើរទៅចុះសាកសួរសុខទុក្ខ សំណេះសំណាលជាមួយក្រុមកីឡាករទូកង វត្តទឹកថ្លា  និងវត្តវឃ្មួញដែលបានបោះទីតាំងនៅត្រើយខាងកើតនៃច្រាំងទន្លេ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរ លោកបុឹល កុសលអភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានមានប្រសាសន៏ដោយផ្តាំផ្ញើដល់ក្រុមកីឡាករទាំងអស់ត្រូវថែរក្សាសុខភាពឲ្យបានល្អ ពិសេសត្រូវរួបរួមសាមគ្គីជាឆ្លុងមួយ ហើយអ្វីដែលសំខាន់គឹការគោរពវិន័យ ដើម្បីទទួលបាននូវភាពជោគជ័យ នឹងនាំជ័យជំនៈនេះជូនមកខណ្ឌសែនសុខសម្រាប់ព្រះរាជពិធីបុណ្យអ៊ុំទូកឆ្នាំ២០១៦នេះ ។

ក្នុងនាមក្រុមកីឡាករ សូមថ្លែងអំណរគុណយ៉ាងពន្លឹកចំពោះលោក បុឹល កុសលអភិបាលនៃគណៈអភិបាលខណ្ឌ សែនសុខ និងមន្ត្រីក្រោមឪវាទ ដែលបាន យកចិត្តទុកដាក់ចុះសំណេះសំណាលដោយផ្ទាល់ ជាពិសេសបានជួយទំនុកបំរុងគ្រប់យ៉ាងដល់ក្រុមកីឡាករ ទាំង ៣ក្រុម។ សូម លោក អភិបាល និង អភិបាលរង រួមទាំងមន្ត្រីក្រោម ឪវ៉ាទទាំងអស់ទទួលបានសេចក្តីសុខ សេចក្តីចម្រេីន គ្រប់ទិវា រាត្រី កំុបីឃ្លៀងឃ្លាតឡេីយ ។

9c29df7c-13b6-482f-8810-7356e72190ac 751cfb63-97e1-4177-ad04-43e425808569

15032070_1755154831411920_1520218912635410169_n 15036359_1755154864745250_6036069231405501317_n 15036431_1755154858078584_2349094255427491266_n 15056293_1755154841411919_7807041679723237398_n

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More