Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ពិធីប្រណាំងទូក ង នៅព្រែកកោះប៉ោ (គល់ស្ពានកោះកុង) មុខសាលាខេត្ដ ដើម្បីអបអរសាទរ ព្រៈរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក

ខេត្តកោះកុង៖នៅព្រឹកថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2016មានរៀបចំ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែនៅចំណុចព្រែកកោះប៉ោរមុខសាលាខេត្តកោះកុង មានការចូលរួមក្រោមអធិបតីភាព ឯកឧត្ដម ប៊ុន ល៉ើតអភិបាលនៃគណៈអភិបាលខេត្ត និង លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត  អភិបាលរងខេត្ត ព្រមទាំងមន្រ្តីរាជការ គ្រប់បណ្តាលអង្គភាព និងមានប្រជាពលរដ្ឋ ចូលរួមទស្សនាយ៉ាងច្រើនកុះករ

ក្នុងនោះ មានការចូលរួមទស្សនាកម្សាន្ត ក្រោមអធិបតីភាព លោកអភិបាលស្រុកខ្លងយ៉ៃ ភាគីថៃផងដែរ

ក្នុងឱកាសនោះ លោក អភិបាលខេត្ត បានថ្លែងថា ការរៀបចំពិធីនេះឡើង ក្នុងគោលបំណង អបអរសាទរពិធីបុណ្យថ្នាក់ជាតិ ហើយម្យ៉ាងឲ្យប្រជាពលរដ្ឋក្នុងខេត្ត មានការចូលរួមទស្សនាសប្បាយផងដែរ៕

សូមបញ្ជាក់ថា ទូកទទួលជ័យលាភីលេខ១ នឹងទទួលប្រាក់ឧបត្ថម្ភចំនួន ៥លានរៀល និងពាន រង្វាន់១,គឺទូកវត្តប៉ាក់ខ្លង ជ័យលាភីលេខ២ ទទួលប្រាក់ឧបត្ថម្ភ ៣លានរៀល,គឺទូកវត្តព្រែកស្វាយ ជ័យលាភីលេខ៣ ទទួលប្រាក់ឧបត្ថម្ភ២លានរៀល គឺទូកវត្តតាតៃគ្រោម. និងជ័យលាភីលេខ៤ ទទួលការឧបត្ថម្ភ ១លានរៀលគឺវត្តទ្រពាំងរោង ។ ចំពោះសន្តិសុខសណ្ដាប់ធ្នាប់វិញ គឺមានសមត្ថកិច្ច ជួយសម្រួលបានល្អណាស់ ក្នុងធ្វើដំណើរកម្សាន្ត របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលមកចូលរួមក្នុងកម្មវិធី នៃបុណ្យអុំទូកនេះ ៕ ដោយ នាគស

0effa04d-6cf4-4b15-84df-e74f76367df2 aba0f2e2-3972-4bc8-b010-62bb6a5c3dcf b934cdd9-6d44-4fc0-85a4-6022391c436e baee71cb-65b1-48d6-bdaa-9dc5b116845e

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More