Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ខំគេចកុងទីន័រឈប់ចតចោលលើផ្លូវបែរជាទៅបុករនាំងពុះចែកទ្រូងផ្លូវ

ភ្នំពេញ៖ រថយន្តដឹកស្ករមួយគ្រឿងបើកពីក្រោយរថយន្តមួយគ្រឿងទៀតបណ្តាលអោយអោយរងការខូចខាតផ្នែកខាងមុខ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៦ត្រង់ចំនុចតាមបណ្តោយផ្លូវហានណូយខាងមុខឃ្លាំងស្តូបស៉ីម៉ង់តិ៍ ចក្រីទីង ស្ថិតក្នុងភូមិអន្លូងក្រងានសង្កាត់ឃ្មួញខណ្ឌសែ នសុខ។

ប្រភពអោយដឹងថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ដោយសារតែ ទីនោះជាចំណុចផ្លូវកោង ហើយដោយសារតែផ្លូវប៊េតុងនោះមានស្ថានភាពហុយបណ្តាលអោយរថយន្តដឹកស្ករ បានបុករថយន្តកុងទីន័រមួយគ្រឿងទៀតដែលឈប់ចតចោលនៅលើចិញ្ចើមផ្លូវ ហើយគេចពីរថយន្តនោះផុតក៏ជ្រុលចង្កូតទៅបុកនិងរនាំងពុះចែកទ្រុងផ្លូវបង្កអោយមានកាភ្ញាក់ផ្អើលទាំងយប់។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកស្ករមួយគ្រឿងម៉ាកHINO ពណ័ខៀវ ចំណុះ១០តោនជា ពាក់ស្លាក់លេខភ្នំពេញ ៣A-៥៥០៥បើកបរដោយបុរសពីនាក់ទិសដៅពីត្បូងទៅជើងតាមបណ្តោយផ្លូវហានណូយមុនពេលកើតហេតុរថយន្តខាងលើបានបើកបរពីក្រោយរថយន្តមួយគ្រឿងទៀតលុះមកដល់ចំនុចកើតហេតុខាងលើ ដោយសារតែស្ថានភាពផ្លូវជាផ្លូវកោង និងមានសភាពហុយក៏បុករជាមួយនិងរថយន្តកុងទីន័រមួយគ្រឿងទៀតដែលឈប់ចតនៅលើចិញ្ចើមជ្រុលចង្កូតទៅបុករនាំងពុះចែកទ្រុងផ្លូវបណ្តាលអោយខូចខាត់ផ្នែកខាងមុខ តែមិនបង្កអោយមាននាក់រង់របួសទេ។

ក្រោយពេលកើតហេតុជំនាញចរាចរណ៍ខណ្ឌសែនសុខធ្វើការវាស់វែងនិងយករថយន្តទៅអធិការដ្ធានខណ្ឌសែនសុខដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ៕

9dc6f27b-90ec-4afd-84b7-ac40fbeabc5f 34da1589-929e-4765-8d3a-949de05a0cff 863037c5-0707-4987-a1e2-f3c64afbdda4 94783840-b989-4231-a95d-c4423527925c c711749e-2480-4f3a-a3eb-7f62fc49a4d6 f1baa2b8-5fc1-4fa3-95cf-5d3e6dc11e44 1 of 4,882

ចំនួនអ្នកទស្សនា
  • 0
  • 505
  • 1,424
  • 8,759,058

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More