Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ស្រវឹងស្រាបើកម៉ូតូទៅគូថម៉ូតូពីក្រោយរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោគជាំបើកម៉ូតូលឿនពេកជ្រុលទៅបុកម៉ូតូ១គ្រឿងទៀតពីក្រោយរងរបួសធ្ងន់សន្លប់បាត់បង់ស្មារតី។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង១០នាទីរំលងអធ្រាតឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ស្ថិតនៅចំណុចមុខក្រឡុកស៊ីម៉ង់ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

តាមព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូវ៉ែវពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ.1 .FV0535 បើកតាមបណ្ដោយផ្លូវ លេខ២១៧ ក្នុងទិសដៅពីលិចទៅកើត ស្ថិតក្នុងស្ថាន ភាពស្រវឹងស្រាជោគជាំ បើកក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុកម៉ូតូ១គ្រឿងទៀតពីក្រោយពេញទំហឹងបោកនឹងថ្នល់រងរបួសសន្លប់ស្ដូកស្ដឹងនៅកន្លែងកើត។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តគ្លីនិចឯកជនហុងហាក់ ដឹកយកទៅសង្គ្រោះភ្លាមៗ។ បន្ទាប់ពីការវាស់វែងសមត្ថកិច្ចមូលដ្ឋានបានយកម៉ូតូជនរងគ្រោះទៅរក្សារទុកនៅប៉ុស្តិ៍ស្ទឹងមានជ័យរង់ចាំក្រុមគ្រួសារយកឯកសារមកទទួលយកទៅវិញ។ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

img-20161111-wa0024 img-20161111-wa0023img-20161111-wa0022}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More