Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ស្ដ្រីវ័យចំណាស់ម្នាក់សម្រេចបញ្ចប់ជីវិតខ្លួនឯងដោយការចងក ព្រោះដោយដឹងថាខ្លួនមានជំងឺច្រើន

ភ្នំពេញ៖ ស្រ្ដីវ័យចំណាស់ម្នាក់បានសម្រេចចិត្តចង កសម្លាប់ខ្លួន ព្រោះដោយដឹងថាខ្លួនមានជំងឺច្រើន។ ហេតុការណ៍នេះបង្ករឲ្យមានការណ៍ភ្ញាក់ផ្អើកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅក្នង ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ ។

ជនរងគ្រោះឈ្មោះ អៀង ហួយ អាយុ ៦៥ ឆ្នាំ មុខរបរនៅផ្ទះ បើតាមការបញ្ជាក់ពីកូនស្រីឈ្មោះ សាម វិត ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់ជាមួយគ្នា បាបប្រាប់ឲ្យដឹងថាម្ដាយគាត់មានជំងឺរបេង រាល់ពេលដែលម្ដាយរបស់គាត់លេបថ្នាំតែងតែធ្វើទុកក្នុងខ្លួន និង មានភាពក្ដៅក្រហល់ក្រហាយ។

គាត់បានបន្ដថាកាលពីល្ងាចថ្ងៃទី ១០ នោះក្រោយពេលហូបបាយរួច គាត់បានលេបថ្នាំ ក្រោយពីលេបថ្នាំក៍ធ្វើទុកក្នុងខ្លួនយ៉ាងខ្លាំងដូចសពដង ហើយគាត់បានប្រើចៅៗឲ្យទៅទិញថ្នាំកណ្តុរឲ្យគាត់ តែចៅៗមិនមានអ្នកទិញឲ្យនោះទេ។ ប្រភពដដែលបានបន្ដថាខណៈម្ដាយរបស់គាត់បានកាន់ក្រម៉ា ដើរចុះឡើងៗ មុខផ្ទះតែគាត់មិនបានចាប់អារម្មណ៍នោះទេ។

មុនពេលដែលគាត់ និងកូនៗបានសំរាកនោះឃើញម្ដាយគាត់សំរាកធម្មតានោះទេ លុះដល់ជិតភ្លឺគាត់បានក្រោកដើម្បីបត់ជើងតូត ស្រាប់តែមិនឃើញម្ដាយរបស់គាត់នោះទេ ភ្លាមនោះគាត់បានដើររកក៍ស្រាប់តែឃើញម្ដាយរបស់គាត់បានចង ក នៅដើមពុទ្រាមុខផ្ទះស្លាប់បាត់ទៅហើយ ខណៈនោះគាត់ក៍បានរាយការណ៍ដល់ខាងសមត្ថកិច្ច។
ក្រោយពីធ្វើកោសល្យវិច្ឆ័យរួចមកខាងសមត្ថកិច្ចបានប្រាប់ថាស្រ្ដីខាងលើពិតជាស្លាប់ដោយសារការចងកពិតប្រាកដមែនបន្ទាប់ពីរួចរាល់ខាងសមត្ថកិច្ចបានធ្វើលិខិតប្រគល់សពឲ្យក្រុមគ្រួសារធ្វើតាមប្រពៃណី។ដោយ៖អាត ចន្ធូ

img-20161111-wa0041-1 img-20161111-wa0044-1d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More