Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អគ្គិភ័យឆាបឆេះបង្គោលភ្លើងនៅខណ្ឌទួលគោក

ភ្នំពេញ៖អគ្គិភ័យឆាបឆេះបង្គោលភ្លើងបង្ករអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច កាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ស្ថិតនៅចំនុចជាប់របងសាលាវិទ្យាល័យជាសីុមសាម្គី តាមបណ្តោយផ្លូវ២៧១កែងផ្លូវបេតុង សង្កាត់ទឹកបឹងសាឡាងខណ្ឌទួលគោក។

បន្ទាប់ពីសមត្ថកិច្ចទទួលព័ត៍មានថា ករណីភ័យកំពុងតែឆាប់ឆេះបង្គោលភ្លើងជិតផ្ទះប្រជាពលរដ្ឋនៅជិតសាលាជាសុីមសាម្គី ភ្លាមនោះមកកម្លាំងនគរបាលប៉ុស្តិ៍បឹងសាឡាងបានចុះទៅជួយអន្តរគមន៍ និងធ្វើការទំនាក់ទំនងសហការជាមួយកម្លាំងនគរបាលអគ្គិភ័យភ្លាមៗថែមទាំងសម្រួលចរាចរណ៍ដើម្បីកុំអោយកកស្ទះងាយស្រួលអោយរថយន្តពន្លត់អគ្គីភ័យចេញមកអន្តរាគមន៍ទាន់ពេលវេលា។

សមត្ថកិច្ចបានបន្តអោយដឹងទៀតថាករណីអគ្គិភ័យខាងលើនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនីឆេះបង្គោលភ្លើងដែលមានលេខ ប.ត.1002 ហើយក៏មានរថយន្តពន្លត់អគ្គិភ័យចេញមកអន្តរាគមន៏ជួយបាញ់ពន្លត់អស់ចំនួន០១គ្រឿងនិងបំពង់ពន្លត់អគ្គិភ័យចំនួន៥បំពង់ផងដែរ ហើយជុំវិញហេតុការណ៍ខាងលើនេះមិនបង្ករអោយមានគ្រោះថ្នាក់រឺឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុទេគឺដោយសារថយន្តពន្លត់អគ្គីភ័យចេញមកអន្តរាគមន៍ទាន់ពេលវេលា។ដោយ៖ខេងប៊ុនធឿន

 }

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More