Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

កប៉ាល់ទេសចរណ៍ SCENIC SPIRIT បុកចំពាក់កណ្តាល ​ទូកប្រណាំង បាត់មនុស្សពីរនាក់ មិនទាន់រកឃើញនៅឡើយ!

ភ្នំពេញ៖ តាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានអោយដឹងដថា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ  កីឡាទូក ងខណ្ឌច្បារអំពៅចំនួន២នាក់បានបាត់ខ្លួននៅពេលយកទូកមកចូលរួមព្រះរាជពិធីបុណ្យអុំទូក នៅទន្លេចុមុខ។ យោងតាមកីឡាករទូករស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ វត្តអំប៉ូវន្ត ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដែលអាចផ្ទុកកីឡាករសរុបចំនួន៥៧នាក់ តែដោយអុំមកមានកីឡាករចំនួន៩នាក់ ត្រូវបានប៉ះជាមួយកប៉ាល់ទេសចរណ៍ SCENIC SPIRIT ដែលមកចតនៅផែរថ្ម បានប្រាប់អោយដឹងថា ទូកនិងកប៉ាល់បានអុំបើកស្របទិសគ្នាពីជើងទៅត្បូង មកទន្លេចតុមុខក៏ឆ្លងអែបមកត្រើយខាងលិចក៏ត្រូវកប៉ាល់បុកចំពាក់កណ្តាលលិចទាំងទូកនិងបាត់មនុស្សចំនួនពីរនាក់ ដៃលមានឈ្មោះ ឈឺន ចន ភេទប្រុស អាយុ៣៦ឆ្នាំ និង សុខចាន់ ចេស្តា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ក្រោយពីមានសេចក្តីរាយការណ៍សមត្ថកិច្ចខណ្ឌដូនពេញនិងចរាចរជើងទឹកកំពុងរុករកកីឡាចំណុះទូក២នាក់ដែលបានបាត់ខ្លួនទៅតាមទឹកហូរផងដែរ ។

0abb090e-4672-4b7e-a495-92a5d93ab377 5cc377b3-161d-4f0d-a5cf-f584626e72cd 743b6292-672a-4c2f-9f6c-3c70ae864993 d6d92425-85e4-43a9-8ed4-e511c2b5f96bif (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More