Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ធ្លាយពោះវៀនចេញមកក្រៅ ខណៈកំពុងអង្គុយកាត់ក្បាលសរសរហើយត្រូវផ្លែខ្ទាតចំ (វីដេអូ)

ភ្នំពេញ៖ បុរសជាកម្មករសំណង់ក្រុមហ៊ុនCICម្នាក់រងរបួសពោះធ្ងន់ធ្លាយពោះវៀនខណះប្រើម៉ូទ័រដើម្បីកាត់ក្បាល សរសរស្រាប់តែបាក់ផ្លែខ្ទាតត្រូវ។ ករណីនេះបង្ករភ្ញាក់ផ្អើលកាលពីម៉ោង១៥និង០០នាទីរសៀលថ្ងៃទី១១វិច្ឆិកា ២០១៦នៅចំណុចការដ្ឋានសង់ថ្មីភូមិបុរី១០០ខ្នងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ជនរងគ្រោះឈ្មោះយ៉ង់ សំអឿន មុខរបរកម្មករសំណង់CICស្នាក់នៅក្នុងការដ្ឋានសំណង់ភូមិបុរី១០០ខ្នងសង្កាតមទឹកថ្លាខណ្ឌសែនសុខនិងមានស្រុកកំណើតភូមិប៉ព្លា ឃុំសង់ឃ័រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ប្រភពពីបងប្អូនបានប្រាប់ថានៅមុនកើតហេតុបុរសរងគ្រោះបានយកម៉ូទ័រទៅកាត់ក្បាលសរសរថ្មដែលវែងជ្រុលខណៈកំពុងកាត់នោះស្រាប់តែបាកមផ្លែម៉ូទ័របណ្តាលអោយខ្ទៀតមកត្រូពោះបណ្តាលអោយរយ៉ះធ្លាយពោះវៀនចេញមកក្រៅរងរបួសអ្ងន់ធ្ងរ។

ប្រភពដដែលបានប្រាប់ទៀតថាក្រោយកើតហេតុបងប្អូនបានដឹកបុរសខាងលើតាមរឺម៉កម៉ូតូយកទៅសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុមះពេលនោះក៍ឃើញមានវត្តមានសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុនិងមន្ទីពេទ្យភ្លាមៗផងដែល។

បច្ចុប្បន្នស្ថានភាពបុរសខាងលើស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ក្នុងមន្ទីពេទ្យព្រះកុសុមះនៅឡើយក្រោមការតាមដានរបស់គ្រូពេទ្យនៅទីនោះ។

5675fe86-77b7-4ecc-913f-4c540f9e5ca95ea7f341-1d74-4f0a-a03d-c4098bdc119a

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More