Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ជិះម៉ូតូក្នុងល្បឿនលឿន ដល់ផ្លូវកោងរ៉េចង្កូត បុកដុំថ្ម ដួលស្លាប់១ របួសធ្ងន់១

ខេត្តប៉ៃលិន៖ នារីវ័យក្មេងម្នាក់ បានស្លាប់និងកន្លែង និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ខណៈពេលជិះម៉ូតូMSXក្នុងល្បឿនលឿន ដល់ចំណុចផ្លូវកោងមិនប្រយ័ត្ន ក៏រ៉េចង្កូតទៅបុកនិងដុំថ្ម ដែលនៅម្ខាងផ្លូវរួចធ្លាក់ចូលប្រឡាយ បណ្តាលឲ្យដួលរងគ្រោះថ្នាក់ចរាចរណ៏តែម្តង។ ហេតុការណ៏ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៥៩ ក្នុងភូមិបុស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

លោក ជុំ វឿន នាយប៉ុស្ត៏រដ្ឋបាលឃុំស្ទឹងកាច់ បានឲ្យដឹងថា៖ នារីវ័យក្មេងដែលស្លាប់ឈ្មោះ ឈន ស្រីអែម អាយុ១៩ឆ្នាំ ជាអ្នករួមដំណើរ រស់នៅភូមិទូលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ស្លាប់និងកន្លែង) ចំណែកបុរសដែលជាអ្នកបើកបរឈ្មោះ យ៉ាន ដាហ្វីន អាយុ១៩ឆ្នាំ រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន រងរបួសធ្ងន់ ដោយបើកម៉ូតូម៉ាក់MSX ពណ៌ខៀវ គ្មានស្លាកលេខ បើកបរពីត្បួងទៅជើង ក្នុងបំណងទៅស្រុកសាលាក្រៅ ។

បើតាមព័ត៌មានដែលលោកនាយប៉ុស្ត៏សាកសួរនៅកន្លែងកើតហេតុ បានឲ្យដឹងថា៖ មុនពេលកើតហេតុមានម៉ូតូមួយគ្រឿង បើកបរក្នុងល្បឿនលឿន ដែលមានសំឡេងខ្លាំង មួយសន្ទុះក្រោយមកស្រាប់តែ បាត់សំឡេង រួចក៏នាំគ្នាទៅមើល ក៏ឃើញក្មេងប្រុសស្រី២នាក់ បានធ្លាក់ចូលប្រឡាយអត់ទឹក ហើយក៏នាំគ្នាទៅលើក តែអកុសល់ ក្មេងស្រីដែលជិះម៉ូតូរួចដំណើរម្នាក់ បានបាត់បង់ជីវិតទៅហើយ ចំណែកក្មេងប្រុសម្នាក់ទៀតរងរបួសធ្ងន់ ត្រួវបានពួកគាត់ដឹកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន តែដោយសភាពធ្ងន់ធ្ងរក៏បញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុគេឃើញមានសមត្ថកិច្ចចរាចរណ៏ស្រុកសាលាក្រៅ ចុះមកពិនិត្យ ព្រមទាំងប្រគល់សាក សពឲ្យក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូត្រូវបានយករក្សាទុកនៅអធិការដ្ឋាននគរបានស្រុកសាលាក្រៅ រងចាំការដោះស្រាយតាមនីតិវិធី៕ដោយ៖ញ៉ឹប បូរី

img-20161112-wa0067 img-20161112-wa0066 img-20161112-wa0065 img-20161112-wa0064 1 of 4,893

ចំនួនអ្នកទស្សនា
  • 0
  • 252
  • 1,736
  • 8,766,491

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More