Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ផឹកស្រា ចំស្រាកាច វាយបំផ្លាញទ្រព្យសម្បត្តិគ្មានសល់

ភ្នំពេញ៖ បុរសចំណាស់ម្នាក់ខណៈផឹកសីស្រវឹងរករឿងប្រពន្ធកូនព្រមទាំវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះដោយប្រពន្ធទ្រមមិនបានក៍ប្តឹងសកត្ថកិច្ចមូលដ្ឋានអោយឃាត់ខ្លួនយកទៅធ្វើការអបរំ។ករពីនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី១២វិច្ឆិការ២០១៦នៅបន្ទប់ជួលភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
បុរសដែលប្រើហឹង្សារខាងលើឈ្មោះស្រី ប៊ុនថន អាយុ៥០ឆ្នាំមុខរបរនៅផ្ទះស្នាក់បន្ទប់ជួលភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខនិងមានស្រុកកំណើតភូមិព្រៃផ្តៅឃុំសំបួលស្រុកត្រាំងខេត្តតាកែវ។

ស្ត្រីជាប្រពន្ធឈ្មោះយឹម ផា អាយុ៥៣ឆ្នាំមុខរបរលក់ដូរបន្តិចបន្តួចស្នាក់នៅបន្ទប់ជួលភូមិស្លែងរលើងសង្កាតមទឹកថ្លាខណ្ឌសែនសុខនិងមានស្រុកកំណើតភូមិព្រៃឈើទាលឃុំធ្លកស្រុកត្រាំងខេត្តតាកែវ។

ប្រភពពីស្ត្រីជាប្រពន្ធបានប្រាប់ថាប្តីខាងលើនេះអោយតែមានស្រាចូលពោះតែងតែរករឿងគាត់សឹងរាល់ដងកន្លងមកកូនៗគាត់មាន៤នាក់ស្រី២បាននៅជុំគ្នាជាមួយគាត់ទាំងអស់តែដោយសារទ្រមនិងឪពុកផឹកសីុរករឿងខ្លាំងក៍នាំគ្នាទៅធ្វើការនៅប្រទេសថៃអស់ទៅហើយសព្វថ្ងៃនៅតែជាមួយចៅប្រុសអាយុ៥ឆ្នាំម្នាក់ប៉ុណ្ណោះ។

ប្រភពដដែលបានប្រាបមទៀតថាកាលពីព្រឹកមុនកើតហេតុប្តីគាត់បានផឹកស្រាពេលស្រវឹងហើយបានទាលុយគាត់ទៅស្រុកពេលនោះគាត់បានអោយចំនួន២០មឺុនរៀលហើយប៉ុន្តែប្តីគាត់មិនព្រមនិងរករឿងវាយកម្ទេចទ្រព្យសម្បត្តិក្នុងផ្ទះនិងដេញវាយគាត់ជាប្រពន្ធដោយទ្រមលែងបានក៍មកប្តឹងសមត្ថកិច្ចមូលដ្ឋានអោយមកឃាតមខ្លួនយកទៅធ្វើការអប់រំដើម្បើអោយរៀងចារ។

នៅចំពោះមុខសមត្ថកិច្ចបុរសចំណាសមខាងលើបានសន្យាថាឈប់ផឹកសុីរករឿងប្រពន្ធទៀតហើយនិងបានអោយធ្វើកិច្ចសន្យាជាលាយល័ក្ខជាអក្សបើថ្ងៃក្រោយនៅតែប្រព្រិត្តអោយសនត្ថកិច្ចធ្វើតាមផ្លូវច្បាប់ហើយអោយត្រឡប់ទៅផ្ទះវិញ។

5fcb48ad-eb0f-4704-8015-9cbba9ef3977 11d2635c-2aac-47ab-ade5-6fdeedcdb6cc 60bab267-2d0a-44dd-8459-4e58333dacd4 74e163cb-3f06-4f00-9aa8-3c39ee8f3af9 257b0074-fd6d-4475-8176-a9e8a899605a fb9be033-ec8a-4000-8665-590771988550

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More