Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

មេក្លោងជនជាតិចិន ប្លន់ និងបាញ់សម្លាប់សន្ដិសុខម្នាក់ ត្រូវបានបង្ហាញមុខ មុននេះបន្តិច 

បានធ្វើសន្និសិទបង្ហាញមុខជាសាធារណៈ មេក្លោងចោរប្លន់ជាជនជាតិចិន ដែលជាអ្នករៀបចំផែនការ នឹងធ្វើសកម្មភាពដោយផ្ទាល់ជាមួយបក្ខពួក ចូលទៅប្លន់យកទ្រព្យសម្បត្តិនៅបណ្ណាគារ របស់ជនជាតិចិនដូចគ្នា រហូតបាញ់សម្លាប់សន្ដិសុខ ដែលយាមនៅដីឡូត៍ក្បែរនោះ ។

លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ បានប្រាប់អោយដឹងថា ក្រោយពីមានអំពើប្លន់នេះកើតឡើងភ្លាម  នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ  ក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញារង ចែ សុង កម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបើការស្រាយជ្រាវយ៉ាងយកចិត្តទុកដាក់ អស់រយៈពេល៤ថ្ងៃ ទើបឈានទៅដល់ការចាប់ខ្លួនមេក្លោង ឈ្មោះ យាវ ជីវ៉ៃ អាយុ៤០ឆ្នាំ ជនជាតិចិន មុខរបរទំនាក់ទំនងទិញដី ស្ថិតនៅផ្ទះលេខ៤៦H ផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែវិច្ឆិកា ក្រុមចោរប្លន់ប្រដាប់អាវុធជនជាតិចិន បានចូលទៅធ្វើសកម្មភាពបាញ់គំរាម២គ្រាប់ យកខ្សែក និងលុយ៥០០ដុល្លារ ពីស្ដ្រីជនជាតិចិនឈ្មោះ លូ បាយហែរ កំពុងលក់ដូរក្នុងផ្ទះលេខ៤៥A ផ្លូវសហព័ន្ធរុស្ស៊ី ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយករណីនេះ ក្រុមចោរប្លន់ បានបាញ់សម្លាប់បុរសសន្ដិសុខម្នាក់ ឈ្មោះ យ៉ែន រីណង់ យាមនៅបុរីភូមិគ្រឹះ វូហ្គោ នៅពេលដែលដេញក្រុមចោរទាំងនេះ រត់ចូលទៅក្នុងដីឡូត៍ហើយជនរងគ្រោះ បានដេញពួកគេ។

លោក យឹម សារ៉ាន់ បានបញ្ជាក់ទៀតថា ក្រោយការចាប់ខ្លួនមេក្លោងរូបនេះ កម្លាំងសមត្ថកិច្ចរបស់លោក បានដកហូត ប្រអប់កាំភ្លើងខ្លី ទូរស័ព្ទដៃ និងសម្ភារមួយចំនួនទៀត៕

e6d7335e-a60f-4dc6-b807-bcce4dd10998photo_2016-11-12_17-02-391443b8b2-dfc2-4987-b822-e2c5a0d93ce3

3ae22cde-bb13-4b85-9308-5ca1d57eedd7 42dd3ce4-c732-49e6-b5cf-26c271891a56 127cdc59-4592-450d-a8ef-cd0030a6b13b} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More