Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សម្តេចតេជោ ហ៊ុន សែន ៖ អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់អោយបានល្អ ដើម្បីប្រជាពលរដ្ឋ

ភ្នំពេញ៖ ពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែនឹងចាប់ផ្តើមជាផ្លូវការចាប់ពីថ្ងៃទី ១៣-១៥ ខែវិច្ឆិកា ស្អែកនេះហើយ។នេះគឺជាពិធីបុណ្យប្រពៃណីជាតិដែលមានប្រជាពលរដ្ឋមកពីគ្រប់បណ្តាខេត្តក្រុងឆ្ពោះមករាជធានីភ្នំពេញយ៉ាងច្រើនកុះករបំផុត។ ខ្ញុំ និងភរិយានឹងដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គយាងចូលរួមទតនៅក្នុងពិធីបុណ្យដ៏អធិកអធមនេះ។

អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់អោយបានល្អ ដើម្បីប្រជាពលរដ្ឋ និងទេសចរណ៍បរទេសបានសប្បាយរីករាយនៅក្នុងពិធីបុណ្យទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាក្រុងខេត្តនានា។

ទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនឡានក្រុង និងតាក់ស៊ី បើកបរគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។

អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់អោយបានល្អ ដើម្បីប្រជាពលរដ្ឋ  សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស សូមជួប តែសេចក្តីសុខ សំណាងល្អ និងបានសប្បាយរីករាយនៅក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែនៅថ្ងៃស្អែកនេះ ៕

14956512_1149709601744202_5859359525394920625_n 14962717_1149709635077532_3756824895798046797_n 14963179_1149709575077538_7554336204028088155_n 15032166_1149709545077541_5941228678272719842_n 15036163_1149709718410857_861493341019635683_n

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More