Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លែងលះ​បាន១​ថ្ងៃ ស្ទាក់​កាប់​ប្រពន្ធ​ដាច់​.​ក

ខេត្តក្រចេះ៖ ស្ត្រីម្នាក់ត្រូវបានបុរសជាប្តីស្ទាក់កាប់ចំនួន២កាំបិតផ្គាក់បណ្ដាលឲ្យដាច់កស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មនៅផ្ទះរបស់ខ្លួននៅភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី កាលពីព្រលឹមថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០១៦ បន្ទាប់ពីពួកគេទាំង២បានលែងលះគ្នាទើបបាន១ថ្ងៃ។

នគរបាលប៉ុស្តិ៍រដ្ឋបាលចង្ក្រង់ បានឲ្យដឹងថា មូលហេតុដែលប្តីប្រើកាំបិតផ្គាក់កាប់ប្រពន្ធរហូតដាច់ក្បាលស្លាប់ក្នុងថ្លុកឈាម កណ្តាលភូមិយ៉ាងអាណោចអធ័មយ៉ាងនេះគឺកើតមានឡើង ក្រោយពីប្តីប្រពន្ធនេះបានកើតមានទំនាស់ជាច្រើនលើកច្រើនសារ ដោយបុរសជាប្តីប្រចណ្ឌប្រពន្ធរហូតឈានដល់ការលែងលះបានទើបតែ១ថ្ងៃ។

ប្រភពដដែលបានឲ្យដឹងទៀតថា បុរសសង្ស័យជាប្តីឈ្មោះជួ សេងហុង អាយុ៤៧ឆ្នាំ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ រី សុខុមអាយុ៣៦ឆ្នាំ ក្រុមគ្រួសារនេះមានកូនប្រុស-ស្រី៥នាក់ និងរស់នៅធ្វើស្រែចំការនៅចំណុចដីសម្បទាន ស្ថិតក្នុងភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

លោកអនុសេនីយ៍ឯក រស់ ប៊ុនធឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចង្ក្រង់បានឲ្យដឹងថា កន្លងមកគ្រួសារនេះ តែងតែមានជម្លោះជាញឹកញាប់។នៅមុនថ្ងៃកើតហេតុ ពួកគេទាំង២នាក់បានមកដាក់ពាក្យលែងលះគ្នានៅសាលាឃុំចង្ក្រង់ ។ បន្ទាប់ពីលែងលះ ចែកទ្រព្យសម្បត្តិគ្នាបាន១ថ្ងៃ នៅព្រឹកថ្ងៃកើតហេតុស្ត្រីរងគ្រោះជាប្រពន្ធបានដើរទៅផ្ទះដើម្បីយកខោអាវ ក៏ត្រូវបានជនសង្ស័យជាប្តីប្រដាប់ដោយកាំបិតផ្គាក់កាប់ចំនួន២កាំបិតបណ្តាលឲ្យដាច់.កស្លាប់ក្នុងថ្លុងឈាមតែម្តង។

ក្រោយកើតហេតុ ភ្លាមៗជនសង្ស័យត្រូវបានកម្លាំងនគរបាលចុះចាប់ឃាត់ខ្លួន និងនាំខ្លួនមកសាកសួរនៅប៉ុស្តិ៏រដ្ឋបាល។

នៅចំពោះមុខនគរបាល ជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុដែលនាំឲ្យមានការលែងលះ ឈានឲ្យមានការកាប់សម្លាប់ ក៏ព្រោះតែរូបគេចោទប្រកាន់ថា ស្ត្រីរងគ្រោះជាប្រពន្ធលួចមានសាហាយ។

យ៉ាងណាក៏ដោយ ជនដៃដល់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌឃាត់ខ្លួនសាកសួរ ដើម្បីបន្តចំណាត់ការតាមនីតិវិធី៕

img-20161115-wa0037 img-20161115-wa0036 img-20161115-wa0034

img-20161115-wa0035

1 of 4,891

ចំនួនអ្នកទស្សនា
  • 0
  • 207
  • 2,007
  • 8,764,710

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More