Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ចោរឆក់ទូរទ័ព្ទជនជាតិបរទេសពីខណ្ឌដង្កោម្ចាស់ដេញតាមទាន់បានតែទូរស័ទ្ទមកវិញចោររត់គេចបាត់

ភ្នំពេញ ៖ ជនជាតិបរទេស២នាក់ប្តីប្រពន្ធជាជនជាតិអាល្លឺម៉ង់ ខណៈដែលកំពុងដើរទេសចរណ៍មុខសារមន្ទីរបឹងជើងឯកត្រូវបានជនសង្ស័យម្នាក់ឆ្លៀតធ្វើសកម្មភាពឆក់យកទូរស័ព្ទពីដៃ ហើយជិះរត់ កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅច្រកចូលសារមន្ទីរបឹងជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ តែដោយសារទូរស័ព្ទភ្ជាប់ប្រព័ន្ធGPS ជាឱកាសម្ចាស់ជិះដេញតាមពីក្រោយ រហូតដល់កន្លែងលក់នៅផ្លូវជាតិលេខ៣ បុរីបុ៊នហួរ ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ តាមទាន់ភ្លាមជនសង្ស័យ ឡើងមូ៉តូគេចខ្លួនបាត់ បានតែទូរស័ព្ទមកវិញ ។

ជនរងគ្រោះ២នាក់ប្តីប្រពន្ធជាជនជាតិអាល្លឺម៉ង ចូលមកប្រទេសកម្ពុជា ជាទេសចរណ៍ ។ ចំណែកទូរស័ព្ទដែលជនសង្ស័យឆក់យក ម៉ាក IPHONE 6 ពណ៌ស ។

តាមជនរងគ្រោះបានឲ្យដឹងថា ខណៈដែលកំពុងដើរកាន់ទូរស័ព្ទ មុខច្រកចូលសារមន្ទីរបឹងជើងឯង ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូមកពីក្រោយ ឆក់យកទូរស័ព្ទបានហើយជិះគេចទៅបាត់ តែដោយសារទូរស័ព្ទភ្ជាប់ប្រព័ន្ធGPS ទោះជាកាន់ដល់ណាមើលឃើញដល់ហ្នឹង ទើបជិះមូ៉តូដេញតាមពីក្រោយ រហូត ហើយទៅតាមការចង្អុលបង្ហាញ ឃើញថា ជនសង្ស័យទៅឈប់នៅផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ លុះពេលទៅដល់ឃើញជនសង្ស័យកំពុងយកទូរស័ព្ទលក់ ហើយគ្រាន់តែក្រឡេកឃើញ ជនសង្ស័យឡើងជិះម៉ូតូរត់គេច បន្សល់ទុកតែទូរស័ព្ទនៅកន្លែអ្នកលក់ ខណៈដែលកំពុងមើលនិងតថ្លៃគ្នា។ ក្រោយពីជនសង្ស័យរត់គេចខ្លួនសល់តែទូរស័ព្ទ ទើបជនរងគ្រោះប្តឹងទៅប៉ូលីសប៉ុស្តិ៍ អន្តរាគមន៍យកទូរស័ពកទវិញ ។

59d57afd-ac99-4072-9755-16ef31d7f628 e6a26822-3593-4efb-bd3a-af117ce39e4b

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More