Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ស្រវឹងជោគជាំជិះម៉ូតូរេពេញផ្លូវត្រូវបានម៉ុតូមួយគ្រឿងទៀតបត់បុករងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ក្នុងស្ថានភាពស្រវឹងជោគជាំទោះជាច្បាប់ចរាចរណ៍ ផ្សព្វផ្សាយជារឿយៗហាមឃាត់ជនបើកបរប្រើប្រាស់ជាតិស្រវឹងក៏ដោយ តែបុរសខាងលើនៅតែព្យាយាមជំនះក្នុងការបញ្ញាយានជំនិះបើកបររេពេញផ្លូវត្រូវបានម៉ុតូមួយគ្រឿងផ្សេងទៀតបត់បុកបណ្តាលឲ្យដួលរងរបួសធ្ងន់សន្លប់ស្តូកនៅកន្លែង ភាគីម្ខាងទៀតបើកម៉ូតូរត់គេចបាត់ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវវេងស្រេង មុខច្រកចូលសាលារៀនគោកបញ្ជាន់ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះ គៀង វិច្ឆិកា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅផ្ទះលេខ៨១១ ក្រុម៩ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិទួលតាចាន់ ឃុំបាទី ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក វីវ៉ា សេរី២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-7392 ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថាមុនកើតហេតុជនរងគ្រោះជិះមូ៉តូពីលិចទៅកើតល្បឿនលឿនរេពេញផ្លូវ ក្នុងស្ថានភាពស្រវឹង លុះដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាកបើកស្របទិសគ្នាគេចមិនទាន់ខណៈបត់ឆ្វេងជ្រុលបុកបណ្តាលមូ៉តូជនរងគ្រោះដួលរងរបួសធ្ងន់ ចំណែកម៉ូតូម្ខាងទៀតមិនដួលបើករត់គេចទៅបាត់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ខទំនាក់ទំនងទៅក្រុមគ្រួសារដេកតាមម៉ូតូកង់បីទៅមន្ទីរពេទ្យដោយខ្លួនឯង ។

1 of 4,887

ចំនួនអ្នកទស្សនា
  • 0
  • 133
  • 2,045
  • 8,762,629

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More