Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

មហាសែនស៊យ ទើបទិញរថយន្តថ្មីបើកមិនទាន់ដល់ផ្ទះផងបុករុឺម៉កម៉ូតូកង់បី ក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖ រថយន្តTOYOTA  PRUIS មួយគ្រឿង ម្ចាស់ទើបតែទិញបានថ្មីៗ មិនទាន់បើកក្តៅកង់ផង ត្រឡប់ទៅផ្ទះ មិនទាន់ដល់ផង បុករុឺម៉កម៉ូតូកង់បីក្រឡាប់ផ្ងារជើង រងរបួសជើងដំណំ រងការខូចខាត ទាំងម៉ូតូទាំងរថយន្ត កាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ មុខសាលាសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។រថយន្តបង្កម៉ាក តូយូ៉តា ប្រូស ពណ៌សណ្តែកបាយ ពុំទាន់មានពាក់ស្លាកលេខ ទើបតែទិញ មិនទាន់បាន១ ម៉ោង ផង ជិះគ្នា២នាក់ បើកបរដោយបុរសជនជាតិចិន និងរួមដំណើរដោយស្រ្តីខ្មែរ អ្នកបកប្រែម្នាក់ មានទីលំនៅ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ចំណែករុឺម៉ក ម៉ូតូ ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1W-8545 អ្នកបើកបរមិនស្គាល់ឈ្មោះ ។
តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តបើកពីជើងទៅត្បូង ដល់ចំណុចខសងលើ បត់ត្រឡប់ក្រោយ បែជាជ្រុលទៅបុករុឺម៉កម៉ូតូបើកពីត្បូងទៅជើងបណ្តាលឲ្យ រុឺម៉កក្រឡាប់ផ្ងារជើង រងការខូចខាតបាក់ វផចកង់ អ្នកបើកបររងរបួសជើងដំណំ ចំណែករថយន្ត ខ្ទេចពីមុខ ។

តាមសម្តីស្រ្តី អ្នកបកប្រែ បានឲ្យដឹងថា រថយន្តទើបតែទិញ មិនទាន់បាន១ម៉ោងផង បើកត្រឡប់ឆ្ពោះទៅរោងចក្រនៅស្រុកបសេដ្ឋវិញ តែម្យ៉ាង ចង់យករថយន្តឲ្យលោកស្រោចទឹកផងនៅវត្តអង្គត្រគៀត តែដោយ សារ បើកហួស ទើបបត់ត្រឡប់ក្រោយ ក៏ជ្រុលបុកជាមួយរុឺម៉កតែម្តង ។

ក្រោយកើតហេតុ ភាគីបង្កដឹងពីកំហុសរបស់ខ្លួន សុខចិត្ត ចេញថ្លៃជួសជុលនៃការខូចខាត មិនរំខានដល់សមត្ថកិច្ចឡើយដើម្បីបញ្ចប់រឿង ៕

1dc9a22a-dca5-4f52-8600-c18f6afe0494 3c0706f6-cdab-41eb-a7fc-0edb1971683f 9366c952-87fd-4bd7-9398-10c422d34bc9 e5a44663-e568-4ab8-b39a-f3e2143c301b

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More