Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោក ប៉ាង លីដា ថ្លែងទៅកាន់ជនរងគ្រោះប្រើប្រាស់គ្រឿងញៀន ២៣៤នាក់ថា សូមជៀសអោយឆ្ងាយពីគ្រឿងញៀន(វីដេអូ)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅក្នុងបរិវេនមជ្ឍមណ្ឌលឪកាសខ្ញុំ ស្ថិតក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានប្រារព្ធពិធី ស្តីពីការអប់រំព្យាបាល ស្តារនីតិ សម្បទា ក្រោមអធិបតីភាពនៃលោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក  លោក មុត សុវណ្ណប្រធានរដ្ឋបាលខណ្ឌសែនសុខ តំណាងលោក បុឹល កុសល ដែលជាអភិបាលខណ្ឌ លោកកែវ សុភា អភិបាលរងខណ្ឌពោធិ៍សែនជ័យ និងមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងខណ្ឌព្រែកព្នៅ រួមទាំងមន្រ្តីជំនាញក្នុងមណ្ឌលឪកាសខ្ញុំ និងអាណាព្យាបាលរបស់ជនរងគ្រោះប្រើប្រាស់គ្រឿងញៀនផងដែរ។

ថ្លែងក្នុងឪកាសនោះ លោកស្រី មុំ ចាន់ដានី អនុប្រធានមន្ទីរសង្គមកិច្ច និងជានាយិកាមជ្ឍមណ្ឌលឪកាសខ្ញុំ បានលើកឡើងថា មណ្ឌលរបស់គាត់ទទួលជនរងគ្រោះដោយគ្រឿងញៀនពី៖

  • អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទារាជធានីភ្នំពេញ និងតាមរយៈអាណាព្យាបាលជនរងគ្រោះ។

លោកស្រីបានបញ្ជាក់ទៀតថា ជនរងគ្រោះប្រើប្រាស់គ្រឿងញៀនចំនួន២៣៤នាក់ ក្នុងនោះមានស្ត្រីចំនួន២៥នាក់ ដែល អនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញថ្ងៃនេះ  ក្រោយពីចូលមកទទួលសេវាអប់រំ ព្យាបាល ស្តារនិតិសប្បទា និងបណ្តុះបណ្តាល វិជ្ជាជីវៈអស់រយៈពេល៤ ទៅ៩ខែកន្លងមកនេះ ដោយផ្អែកតាមការពិនិត្យវាយតំលៃរបស់គណៈកម្មការ  និងគ្រូពេទ្យមជ្ឍមណ្ឌល ជនរងគ្រោះដោយគ្រឿងញៀនទាំង ២៣៤នាក់ មិនមានផ្ទុកនូវសារធាតុញៀនក្នុងខ្លួន មានសុខភាពផ្លូវចិត្តល្អ និងសុខភាពផ្លុវកាយក៍ល្អ។

 ជាមួយគ្នានោះដែរ អភិបាលរងខណ្ឌទួលគោកលោក ប៉ាង លីដា បានផ្តាំផ្ញើដល់ប្អូនៗ និងក្មួយៗទាំងអស់ដែលបានជាសះស្បើយពីគ្រឿងញៀនថា គ្រឿងញៀនបានបំផ្លាញអនាគតផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ ដូចនេះចូរប្រាប់មនុស្សដែលអ្នកស្រលាញ់ អំពីការគ្រោះថ្នាក់នៃគ្រឿងញៀន ថាសូមកុំព្យាយាមសាកល្បងប្រើប្រាស់ ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន។

មិនតែប៉ុណ្ណោះអភិបាលរងខណ្ឌទួលគោករូបនេះបានសង្កត់ធ្ងន់ថា លើកទី១សំរាប់ជនរងគ្រោះនៃគ្រឿងញៀន គឺឃាត់ខ្លួនបញ្ជុនមកមណ្ឌលកែប្រែ តែបើមានលើកទី២ សមត្ថកិច្ចជំនាញឃាត់ខ្លួនកសាងសំណុំរឿងទៅតុលារ រួចបញ្ជូនបន្តទៅគុកព្រៃសមិនខាន។

3b0635fe-df36-47ce-aedf-4fc74c6fe0c8 5c5e7e89-b1db-4879-bcec-1480013affc9 16b32978-e7f0-4ab6-8f51-5eff73b1ee1f 7573a85c-5708-4e02-b6a4-96f7b7bf92cb f1fdcbbb-761c-48a6-96b0-57b927d67a7c f31e6e93-6bb7-429f-b4cf-0ee300d3951d

 if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More