Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

កម្លាំងសមត្ថកិច្ចទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ២នាក់ជាប់ពាក់ព័ន្ធនិងគ្រឿងញៀន!

 ភ្នំពេញ៖ យុវជនពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនក្រោយឆែកឆេររកឃើញថ្នាំញៀនពីរកញ្ចប់នៅក្នុងខ្លួនរបស់ពួកគេ។ការឃាត់ខ្លួនជនសង្ស័យខាងលើកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី ១៦ខែវិច្ចិកា ឆ្នាំ ២០១៦ ត្រង់ខាងមុខក្រុមហ៊ុន ហុង ថៃ យ័ន ក្រានីតក្បែរស្ពាន៧មករាស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពពីសមត្ថកិច្ចអោយដឹងថាមុនពេលកើតហតុខណះពួកគាត់ជាមួយកម្លាំងចម្រុះរាជធានីកំពុងធ្វើការជិះល្បាតនៅចំនុចខាងលើក៍ប្រទះឃើញបុរសពីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកវីវាសេ១២៥ ពណ័ខ្មៅពាក់ស្លាកលេខ ភ្នំពេញ ១AI-0862 ឃើញអ្នកទាំងពីជិះម៉ូតូក្នុងលក្ខណះសង្ស័យហើយឃាត់ដើម្បីធ្វើការឆែកឆេរពេលនោះស្រាប់តែប្រទះឃើញកញ្ចប់ថ្នាំញៀន2កញ្ចប់នៅលើខ្លួន កម្លាំងសមត្ថកិច្ចក៍បានឃាត់ជនសង្ស័យខាងលើហើយភ្លាមៗតែម្តង ។ ក្រោយមកកម្លាំងខាងលើបាននាំខ្លួនបុរសទាំងពីនាក់នៅយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លាដើម្បីធ្វើការសាកសួរមន្ថែម។

លោក សុខ សុផលនាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លា បានប្រាប់ ធី អិន អិនអោយដឹងថា យុវជនទាំងពីនាក់ខាងលើទី ១ ឈ្មោះ ណេរ ដេត ភេទប្រុស អាយុ២៣មុខរបរកម្មករសំណង ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខស្រុកកំណើត ភូមិផ្អាវ ឃុំផ្អាវស្រុកបាធាយខេត្តកំពងចាម។

 ទី២ ឈ្មោះ ចន័្ទអឿងស្រ៊ុនអាយុ២៣មុខរបរបើករថយន្តដឹកដី ស្រុកកំណើតជាមួយបុរសខាងលើ។

ប្បច្ចុប្បន្នអ្នកទាំង២ កំពុងតែកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខរងចាំការចាត់ការតាមនីតិវិធី។

5b47099c-7fb1-4a60-addf-c47e9a0cf562 9b3833ec-9a96-4a0e-b303-be7d2f88459d 72c108ab-1dc9-4cf8-8a64-6b9c944b3108 430709b2-7a1e-42b4-a00c-ad5a9170326f eec23274-9d8c-4a36-b008-965f3f40ecac

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More