Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បង្ក្រាបបានករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន

ក្រុងកំពត ៖ នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ១៩:៤០នាទី ក្រោមការសម្របសម្រួលរបស់លោកព្រះរាជអាជ្ញារង ខាន់ សុផល កម្លាំងជំនាញបង្ក្រាបបានករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ។ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ ស្រីចំនួន ០១នាក់ និងដកហូតបានម្សៅក្រាមពណ៌សដែលសង្ស័យជាសារធាតុញៀនចំនួន ០២កញ្ចប់ (ធំចំនួន ០១ និងតូច ០១) ថ្នាំញៀនចម្រាញ់រួច (ថ្នាំជក់ហើយកែច្នៃ)ចំនួន ០៣កញ្ចប់ (ធំចំនួន ០២ និងតូច ០១) ជញ្ជីងថ្លឹងចំនួន ០១គ្រឿង ថង់ប្លាស្ទិកសម្រាប់ច្រកថ្នាំមួយចំនួនធំ បំពង់ជក់កញ្ឆាចំនួន ០១ គ្រាប់កាំភ្លើងK៥៤ចំនួន ១១គ្រាប់ គ្រាប់កាំភ្លើងK៥៩ចំនួន ០១គ្រាប់ ស្នាប់ដៃចំនួន ០១ ស្រោមកាំភ្លើងខ្លីពណ៌ខ្មៅចំនួន ០១ ក្រដាសអាលុយមីញ៉ូមចំនួន ០២ដុំ និងសម្ភារសម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត ។

ជនសង្ស័យទាំង ០៤នាក់រួមមាន :
១. ឈ្មោះ អ៊ុំ វីរៈ ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ។
២. ឈ្មោះ តាំង យុង ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ។
៣. ឈ្មោះ យ៉ាន សុភ័ក្រ ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ។
និងទី ៤. ឈ្មោះ សៀង ណា ភេទស្រី អាយុ ៤៤ឆ្នាំ នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ។
បច្ចុប្បន្នជនសង្ស័យទាំង ០៤នាក់កំពុងកសាងសំណុំរឿងដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់ ៕

img_0044 img_0045 img_0046 img_0047 img_0048 img_0049

1 of 4,875

ចំនួនអ្នកទស្សនា
  • 1
  • 500
  • 2,117
  • 8,755,289

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More