Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បុរសម្នាក់គេចបានជាង៣ឆ្នាំ ដីកាតាមទាន់ត្រូវសមត្ថកិច្ចវាយខ្នោះ

កណ្តាល៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ពពិល បានចុះធ្វើការឃាត់ខ្លួនបានជនជាប់ចោទម្នាក់ កាលពីព្រឹកវេលាម៉ោង១១និង៣០នាទី នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

 

ជនសង្ស័យដែលស្រាវជ្រាវ និងចាប់ឃាត់ខ្លួនបាននោះ គឺដោយសារតែមានដីកាបង្គាប់លេខ ៣៥៣ដចគ ចុះថ្ងៃទី១០ ខែសីហាឆ្នាំ ២០១៦ របស់លោក ងួន វុទ្ធី ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តកណ្តាល។

 
ជនដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះ ប៉ូ តុងណាន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ លក់ទូរសព្ទ័ ទីលំនៅបច្ចុប្បន្ននៅ ភូមិព្រែកកាំភ្លើង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង មានទីលំនៅភូមិ ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដោយជាប់ចោទ ពីបទការនាំចេញដោយមិនស្របច្បាប់ ប្រព្រឹត្តនៅភូមិវិហារសួគ៍ត្បូង ឃុំវិហារសួគ៍ ស្រុកខ្សាច់‌កណ្ដាល‌ ខេត្តកណ្តាល កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៤។

 

 

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ថែម និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់ ៕

333 333} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More