Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

នគរបាលសេដ្ឋកិច្ចខេត្តសៀមរាប ចុះបិទទីតាំងរោងចក្រលាយស៊ីម៉ង់ ជនជាតិកូរ៉េ ជាបណ្ដោះអាសន្ន

ខេត្តសៀមរាប៖ ទីតាំងសិប្បកម្ម លាយស៊ីម៉ង់ របស់ក្រុមហ៊ុន អ៊ុន សាន ត្រេឌីង ជនជាតិកូរ៉េ ដែលមានច្បាប់អនុញ្ញាតិ ប៉ុន្តែហួសសុពលភាពមួយកន្លែង ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយកម្លាំងមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ជាតំណាងលោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរ៉ា ស្នងការរង ជាប្រធានការិយាល័យកណ្ដាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានការសម្របសម្រួល ដោយតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចុះបិទ ទីតាំងរោងចក្រ លាយស៊ីម៉ង់ របស់ក្រុមហ៊ុន អ៊ុន សាន ត្រេឌីងខាងលើនេះ ជាបណ្តោះអសន្ន ព្រោះទីតាំងនេះ បានហួសសុពលភាពតាំងពីខែឧសភាឆ្នាំ២០១៦ កន្លងទៅ ដើម្បីឱ្យម្ចាស់ទីតាំង ចូលខ្លួនផាកពិន័យនិងធ្វើច្បាប់អាជីវកម្មឡើងវិញ។

ហេតុការចុះបិទទីតាំងរោងចក្រ លាយស៊ីម៉ង មានច្បាប់ ប៉ុន្តែហួសសុពលភាពនេះធ្វើឡើង កាលពីវេលាម៉ោង ១០:៤០នាទីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ជាតំណាង លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរ៉ា ស្នងការរង ជាប្រធានការិយាល័យកណ្ដាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា បន្ទាប់ពីទទួលបានមានព័ត៌មានច្បាស់ការពីកម្លាំងសម្ងាត់ថា មានទីតាំងក្រុមហ៊ុនរោងចក្រ លាយស៊ីម៉ង់ យីហោ អ៊ុន សាន ត្រេឌីង មួយកន្លែង ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មានច្បាប់ ប៉ុន្តែហួសសុពលភាព តាំងពីខែឧសភា ឆ្នាំ២០១៦ មកម្ល៉េះ ទើបលោកបានសុំយោបល់ពីថ្នាក់ដឹកនាំ និងមានការអនុញ្ញាតពីតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ទើបលោកបានបញ្ជាឱ្យកម្លាំង ចុះសហការជាមួយកម្លាំងមន្ទីរជំនាញ ចុះទៅបិទ ទីតាំងខាងលើនេះ ជាបណ្តោះអសន្ន។

លោកនាយការិយាល័យបានបញ្ជាក់ទៀតថា អ្នកតំណាងឲ្យក្រុមហ៊ុនខាងលើមានឈ្មោះ លឹម ថា វី ភេទស្រី ជាប្រធានក្រុមប្រឹក្សាភិបាល មានទីលំនៅផ្ទះលេខ១៥១ ក្រុម៣១ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ និងលោក JO NAM KUG ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិកូរ៉េ ស្នាក់នៅក្នុង ក្រុមហ៊ុន កាន់ប៉ាស្ព័រ លេខ M 00645833 ជាតំណាងឱ្យម្ចាស់ក្រុមហ៊ុនជនជាតិកូរ៉េ និងម្នាក់ទៀត ជាអ្នកគ្រប់គ្រងខាងខ្មែរ មានឈ្មោះ នួន សុភាព ភេទ ប្រុស អាយុ ៣៧ឆ្នាំស្រុកកំណើតនៅភូមិព្រៃទទឹង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

លោកបានបញ្ជាក់បន្ថែមទៀតថា ចំពោះការចុះបិទ ទីតាំងខាងលើនេះ គឺដោយមានការសហការជាមួយមន្ត្រីជំនាញខាងឧស្សាហកម្ម និងសិប្បកម្មខេត្ត ដែលបានចេញលិខិតអញ្ជើញឱ្យម្ចាស់ទីតាំងខាងលើចូលខ្លួនមកដោះស្រាយ ចំនួន ២លើកមកហើយ (លើកទី១ នៅថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០១៦ និង លើកទី២ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦) ប៉ុន្តែម្ចាស់ទីតាំង មិនព្រមចូលខ្លួនមកដោះស្រាយ តាមការអញ្ជើញរបស់មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត តាមមាត្រា៤៣ នៃច្បាប់ស្តីពីការ (គ្រប់គ្រងរោងចក្រ និងសិប្បកម្ម) ទើបឈានដល់ធ្វើការបិទ ទីតាំងខាងលើនេះជាបណ្តោះអសន្ន ដើម្បីឱ្យម្ចាស់ទីតាំងចូលខ្លួនមកធ្វើការផាកពិន័យ និងធ្វើច្បាប់ទម្លាប់ ឱ្យបានត្រឹមត្រូវឡើងវិញ ទើបអនុញ្ញាតឱ្យបើកដំណើរឡើងវិញ។

ដោយ រើត សុធី

img_0212 img_0213 img_0214 img_0215 img_0216 img_0217if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More