Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ស្រវឹងបើកបុកគេរត់គេចខ្លួនសំណាងមិនល្អបើកហោះដាច់កង់គងក្បែរឃឿនរង្វង់មូលទើបនិងធ្វើ

ខេត្តព្រះសីហនុ៖ រថយន្តមួយគ្រឿងបានបុកម៉ូតូហើយបើករត់គេចខ្លួនល្បឿនលឿនដូចហោះជ្រុលចង្កូត បុកទួលឃៀនចាស់ដាច់កង់ទៅមុខលែងរួចនៅវេលាម៉ោងប្រមាណជាង៩យប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចរង្វង់មូលកំពុងសាងសង់មុខអនុវិទ្យាល័យសម្តេចឪ ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ប្រភពពីសមត្ថកិច្ចចរាចរណ៌បានឲ្យដឹងថា÷មានម៉ាក ហាយឡិនដ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2A-3787 បានបើកបុកម៉ូតូជនបរទេសនៅចំណុចក្បែរសំណាក់ស្តេចស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុបង្កឲ្យបុរសពីនាក់រងរបួសធ្ងន់ធ្ងរ រួចក៏បើករត់គេចមកដល់កន្លែងកើតហេតុខាងលើ។

ប្រភពបានបន្តទៀតថា÷ជនរងគ្រោះជាជនជាតិឥណ្ឌូនេស៊ីមានឈ្មោះ Yusuf Hendra ភេទប្រុស អាយុ២៧ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ Ediyanto ភេទប្រុស អាយុ២២ឆ្នាំ ទាំងពីរនាក់ជាភ្ញៀវទេសចរណ៌ ស្នាក់នៅក្រុងព្រះសីហនុ។

ប្រភពឃើញហេតុការណ៌បានប្រាប់ឲ្យដឹងថាម្ចាស់រថយន្តក្រោយកើតហេតុបានបើទ្វារថយន្តចេញមកក្រៅក្នុងស្ថានភាពស្រវឹងជោគជាំ ហើយត្រូវបានអ្នកឃើញហេតុការណ៌នោះស្គាល់ថាជាមន្រ្តីនគរបាលនៃស្នងកាដ្ឋាននគរបាលខេត្តព្រះសីហនុផងដែរ។

ក្រោយកើតហេតុម្ចាស់រត់យន្តបង្កបានចេញពីរថយន្តគេចខ្លួនបាត់ក្នុងពេលនោះតែម្តង។ចំណែកជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះព្យាបាលនៅឃ្លីនិច្ចឯកជនមួយក្នុងក្រុងព្រះសីហនុ។ដោយឡែករវយន្តបង្កនិងម៉ូតូរងគ្រោះត្រូវបាននគរបាលចរាចរស្ទូចដឹកយកទៅរក្សាទុកនៅការិយាល័យចរាចររង់ចាំដោះស្រាយតាមផ្លូវច្បាប់ផងដែរ៕

f4eaf7e7-3073-4f33-b80d-5f514af721fd

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More