Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឡើងដាក់កញ្ចក់មិនប្រយ័ត្នរអិលជើងធ្លាក់ស្លាប់នៅក្នុងការដ្ឋានលោកឧកញ្ញ៉ា អ៊ូឆាយ

ខេត្តព្រះសីហនុ៖ មេជាងកញ្ចក់ម្នាក់ត្រូវបានស្លាប់បាត់បង់ជិវិត ខណៈពេល ដឹកបញ្ជូនមកដល់មន្ទីពេទ្យបង្អែកខេត្ត បន្ទាប់ពីបានរអិលជើងធ្លាក់ពីលើអគារជាន់ទី០២។ហេតុការណ៏នេះ បានកើតឡើងនៅវេលាម៉ោង១៧និង០០នាទី នៅចំនុចក្នុងការដ្ឋានបុរី លោក អ៊ូ ឆាយ ស្ថិតក្នុងភូមិ០២ សង្កាត់លេខ២ក្រុង-ខេត្តព្រះសីហនុ។

បើយោងតាមប្រភបសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ពាក់ព័ន្ឋទៅនឹងការស្លាប់នេះ វាពុំបានពាក់ព័នុ្ឋទៅនឹងករណីឃាតកម្មនោះទេ ការស្លាប់នេះ គឺបណ្តាលមកពីកំហុសឆ្គងរបស់ជនរងគ្រោះខ្លួនឯង ខណៈពេលបំពេញការងារ នៅលើអាគារជាន់ទី០២ ជាមួយកូនជាងចំនួន០៣នាក់ផ្សេងទៀត ដោយបានរអិលជើង ធ្លាក់មកក្រោមគ្រាដែលកំពុងលើកកញ្ចក់បំពាក់ ក្នុងបង្អួចអាគារ។

បើយោងតាមការបំភ្លឺអំពីសាក្សីជាកូនជាងរបស់ជនរងគ្រោះថា ជនរងគ្រោះដែលបានស្លាប់នេះ មានឈ្មោះ ខឹម សេរី រ័ត្នអាយុ៣២ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្រុមទី១៨ភូមិ០៤ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ។

ប៉ុន្តែបើទោះបីជាមានការអះអាងពីសមត្ថកិច្ចមូលដ្ឋានបែបនេះក្តី ក៏នៅតែមានពាក្យចចាមអារាម អំពីអ្នកជិតខាងដែលបានមកចោមរោមមើលហាក់ពុំអស់ចិត្តហើយបាន និយាយតៗគ្នា ចំពោះការស្លាប់របស់មេជាងកញ្ចក់នេះ គេសង្ស័យថា ជាអំពើឃាតកម្ម ព្រោះនៅលើក្បាលជនរងគ្រោះមានស្នាមរយាស់ជិតមួយចង្អាម ប្រៀបដូចជាកាប់នឹងពូថៅដូច្នោះដែរ ។

ប៉ុន្តែនេះគ្រាន់តែជាកាសន្និដ្ឋានតែប៉ុណ្ណោះ ពុំអាចយកជាការពិតក្រៅតែអំពីសមត្ថកិច្ចនោះទេ ហើយបច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូន ក្រុមគ្រួសារជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីជាតិ៕

4a4de960-5716-4866-b1a7-beca48f4d249 17a85008-5607-4db2-8a41-bc75e391b5fd 72f8ecc7-2618-4f45-9234-e6f199bdb3e7 58323f25-fd1d-4959-a7ac-9eca3417aecb

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More