Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ប្លន់ទៀតហើយ! ប្លន់យកម៉ូតូZoomer X មួយគ្រឿងបានសំរេចនៅសង្កាត់ភ្នំពេញថ្មី!

ភ្នំពេញ : បុរសម្នាក់ចេញពីផ្ទះបងប្អូនទើបតែមកពីខួបកំណើតហើយបំណងជិះម៉ូតូត្រលប់ទៅផ្ទះវិញតរូវបានក្រុមចោរមួយក្រុមគ្នា៤នាក់ពីរម៉ូតូបានជិះម៉ូតូកៀរផ្ដួលប្លន់យកម៉ូតូបានសំរេចកាលពីវេលាម៉ោង ២០និង៣០នាទីយប់ថ្ងៃទី១៧ខែវិច្ចិកា ឆ្នាំ ២០១៦

ត្រង់ចំនុច ជិតរោងចក្រផលិតខ្នើយ ផ្លូវ២៨គ្រួសារ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនរងគ្រោះមានឈ្មោះ ប៉ែន សុបញ្ញា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ បុគ្គលិក ក្រុមហ៊ុន ស្នាក់ផ្ទះលេខ៦១ ផ្លូវលំ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ស្រុកកំណើត សង្កាត់ផ្សារដេរប៉ូ១ ខណ្ឌទួលគោក ម៉ូតូដែលត្រូវប្លន់ម៉ាក Zoomer X ពណ័ស ពាក់ស្លាកលេខ 1FW-8399។

តាមប្រភពព័តមានពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុរូបគាត់ទើបតែចេញពីខួបកំណើតបងប្អូននៅជិតកន្លែងកើតហេតុហើយក្រោយមករូបគាត់បានជិះម៉ូូខាងលើត្រលប់ទៅផ្ទះវិញនៅឯខណ្ឌទួលគោកហើយពេលកំពុងតែជិះម៉ូតូតែម្នាក់ឯងស្រាប់តែមានក្រុមចោរមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូពីរគ្រឿងម៉ាក និច ពណ័សនិងលែតពណ័ប្រផេះមិនចាំស្លាកលេខបានជិះមកពីក្រោយហើយបានធ្វើសកម្មភាពជិះកៀអោយ ជនរងគ្រោះដួលហើយខណះពេលដែរជនរងគ្រោះដួលនោះស្រាប់តែបក្សពួកជនសង្ស័យជាចោរប្លន់ម្នាក់ក្នុងចំនោម ៤នាក់បានរត់មកលើកម៉ូតូហើយជិះចេញទៅបាត់ដោយសុវត្ថិភាពដោយគ្មានការរំខានដល់សមត្ថកិច្ចរូបណាម្នាក់ឡើយ។

ក្រោយពេលកើតហេតុជនរងគ្រោះបានត្រឹមតែឈរស្ដាយម៉ូតូរបស់ខ្លួនតែប៉ុនោះហើយក្រោយមកក៍ជនរងគ្រោះបានត្រឹមតែដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលភ្នំពេញថ្មីតែប៉ុនោះដើម្បីកណត់មុខសញ្ញាជនសង្ស័យដើម្បីយកមកចាត់ការទៅតាមនីតិវិធី៕

4a86afe4-03e8-4ae0-91ef-e3b8b4f2017d 4c017560-23e7-4582-bfef-f59db7d92ba4 9d248dda-ef61-4beb-88aa-7fda2c7cf650 5368da35-2a0c-4e3c-b5fa-bdfd5f7bcc86 c9012ea0-7b6c-4ba5-9300-fe85655db80a

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More