Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បុរសម្នាក់ត្រូវក្រុមចោរប្រដាប់អាវុធប្លន់យកម៉ូតូZOOMERXយកទៅបាត់នៅខណ្ឌចំការមន

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូចេញមកពីដកធ្មេញត្រូវជនសង្ស័យមានគ្នា៤នាក់ជិះ២គ្រឿងមកគៀឲ្យឈប់ហើយដកកាំភ្លើងខ្លីភ្ជង់ប្លន់យកម៉ូតូម៉ាក ZOOMER.X មួយ គ្រឿងបានសម្រេចរួចជិះគេចខ្លួនបាត់ដោយសុវត្តិភាព។
ហេតុការណ៌នេះបានកើតឡើងនៅវេលាម៉ោង ៧និង២៥ នាទីយប់ថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០១៦ តាមបណ្ដោយផ្លូវ១៨៣កែងផ្លូវ២៧១ត្រង់ចំនុចក្បែរនិងរបងសាកលវិទ្យាល័យវិទ្យាសាស្ត្រាសុខាភិបាល ស្ថិតក្នុងសង្កាត់ទំនប់ទឹកដីខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ទ្រីវ ជុងគាត ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ និស្សិត ស្នាក់នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

 

តាមសម្ដីជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុរូបគេបានជិះម៉ូតូមួយគ្រឿង ម៉ាក ZOOMER.X ពណ៌ ប្រផេះ បិតស្គុតខៀវ ពាក់ស្លាកលេខកណ្ដាល1S-8668 ចេញពីដកធ្មេញ នៅមន្ទីរពេទ្យមួយកន្លែងជិតសាកល
វិទ្យាល័យ មេគង្គ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ២៧១ទិសដៅពីជើងទៅត្បូង រួចបានបត់ចុះតាមផ្លូវ១៨៣ បំណងទៅជួបមិត្តភក្រ័លុះមកដល់ចំនុចកើតហេតុស្រាប់តែមានជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងមកគៀឲ្យឈប់ហើយដកកាំភ្លើងខ្លីមិនចាំម៉ាកមកភ្ជង់ប្លន់យកម៉ូតូរួចបានជិះគេចបាត់ស្រមោល។

ក្រោយកើតហេតុជនរងគ្រោះបានត្រឹមតែមកដាក់ពាក្យបណ្តឹងតែប៉ុណ្ណោះ។ ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

screenshot_2016-11-18-11-45-32 screenshot_2016-11-18-11-45-24 screenshot_2016-11-18-11-44-40d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More