Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បន្ទាប់ពីប្លន់អស់ម៉ូតូហើយទឹកដីខណ្ឌចំការមនបទល្មើសព្រហ្មទណ្ឌកើតឡើងទៀត

ភ្នំពេញ៖ កាលពីយប់មិុញនេះនៅក្នុងទឹកដីខណ្ឌចំការមនបន្ទាប់ពីមានករណីប្លន់ប្រដាប់អាវុធអស់ម៉ូតូ Zoomer-X មួយគ្រឿងរបស់សិស្សប្រុសម្នាក់ហើយនោះ បទល្មើសព្រហ្មទណ្ឌបានកើតឡើងមានទៀតក្នុងទឹកដីមួយនេះ ដោយនារីម្នាក់បានបើកម៉ូតូ១គ្រឿងម៉ាកធូដេរបំរុងមក ទិញទឹកក្រឡុក ត្រូវជនសង្ស័យមានគ្នាពីរនាក់ជិះមកក្បែរឆក់យកកាបូបលុយបានសំរេចគេចខ្លួនដោយសុវត្តិភាពទៀត។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន។

ជនរងគ្រោះមានឈ្មោះអ៊ូច ចាន់ឌី ភេទស្រី អាយុ២៦ឆ្នាំមានមុខរបរដើរលក់ម្ជូរតាមហាង ស្នាក់នៅក្នុងបុរីសូនីក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

តាមប្រភពពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុ រូបគេបានបើកម៉ូតូ១គ្រឿងម៉ាកធូដេរ ពណ៌ត្រួយ ចេក ពាក់ស្លាកលេខភ្នំពេញ1FL-9059 បើកតាមបណ្ដោយផ្លូវ២៧១គោលបំណងត្រលប់ទៅផ្ទះ ខណៈមកដល់ចំណុចកើតហេតុកែងផ្លូវលេខ៤៣២ បំរុងឈប់ ទិញទឹកក្រឡុកស្រាប់តែលេចជនសង្ស័យមានគ្នាពីរនាក់ជិះម៉ូតូ១គ្រឿងមិនចាំម៉ាកមកពីក្រោយបានធ្វើសកម្មភាពឆក់យកកាបូកស្ពាយយកបានហើយជិះគេចខ្លួនដោយសុវត្ថិភាព។

នារីរងគ្រោះបានអោយដឹងទៀតថារបស់ដែលបាត់បង់នៅក្នុងកាបូបរួមមានលុយដុល្លារចំនួន៥០ និងទូរស័ព្ទ iPhoneS១គ្រឿង។ក្រោយកើតហេតុជនរងបានត្រឹមតែ មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទួលទំពូងតែប៉ុណ្ណោះ៕ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

img-20161118-wa0002

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More