Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ជនសង្ស័យ២នាក់និងសិស្សវិទ្យាល័យឥន្រ្ទទេវីម្នាក់​ត្រូវសមត្ថកិច្ចដេញឃាត់ខ្លួនបាន

ភ្នំពេញ៖សម្ថតកិច្ចខណ្ឌទួលគោកសហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលក្រសួង ដេញចាប់ជនសង្ស័យជាមុខសញ្ញាចោរឆក់មួយក្រុមឃាត់ខ្លួនបា៣នាក់ដកហូតម៉ូតូ២គ្រឿង។ ហេតុការនេះកើតឡើងនៅវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី១៨ ខែ វិច្ឆិកាឆ្នាំ២០១៦ នៅចំណុចផ្លូវ៥២៨កែងផ្លូវ៥៩១ ខាងក្រោយទីបញ្ជាការប៉េអឹមផ្ទៃប្រទេស ស្ថិតក្នុងក្រុម៩ ភូមិ៣១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននោះទី១ឈ្មោះទឹម ពុទ្ធសំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទី២ ឈ្មោះគឹម ណារិន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងមាស ស្នាក់ក្រុម១៥ ភូមិគង្គាផុស សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ ទី៣ ឈ្មោះព្រុំ វាសនា អាយុ១៦ឆ្នាំ ភេទប្រុស ជាសិស្សថ្នាក់ទី១២សាលាឥន្រ្ទទេវី ស្នាក់នៅផ្ទះលេខ៦អេ ក្រុម១៥ ភូមិ៤ សង្កាត់បឹងកក់ ទី១ ខណ្ឌទួលគោក។ ក្នុងការឃាត់ខ្លួននោះសមត្ថកិច្ចបានដកហូតម៉ូតូចំនួន២គ្រឿង មានម៉ាកសង់សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ អត់ស្លាកលេខ និងមួយគ្រឿងទៀតម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FY-6395 ។

 ក្រោយកើតហេតុសមត្ថកិច្ចនាំខ្លួនមកប៉ុស្តិ៍បឹងកក់១ដើម្បីសួរនាំ និងបន្តចាត់ការទៅតាមនីតិវិធី៕

5e761108-f6aa-481f-8231-495c6781ba27 878a099e-2dbf-402c-ab78-6376bee09a7d 97401dc9-e005-4609-8275-62e4c02ba18f abbe5a7b-fddd-42a7-93d9-0e9db1d5e321 1 of 4,879

ចំនួនអ្នកទស្សនា
  • 0
  • 8
  • 2,340
  • 8,757,137

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More