Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

តុលាការចេញដីការឃុំខ្លួនម្ចាស់ទូកទេសចរណ៍ ដែលលិចបណ្តាលអោយស្លាប់មនុស្ស៤នាក់នៅខេត្តកំពត

កំពត៖ ប្រភពពីស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា ម្ចាស់ទូកទេសចរណ៍ដែលបានលិចបណ្តាលអោយមនុស្ស ៤នាក់ស្លាប់ នោះ គិតមកត្រឹមថ្ងៃទី ១៨ វិច្ឆិកា ២០១៦ នេះ ត្រូវតុលាការសម្រេចឃុំខ្លួន ពីបទ មនុស្សឃាតដោយអចេតនា។

គួររំលឹកដែរថា ហេតុការណ៍លិចទូកទេសចរណ៍នៅខេត្តកំពតនេះ បានកើតឡើង នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមមាត់សមុទ្រ ជិតស្ពានថ្មី ក្រុងកំពត ខេត្តកំពត ក្រោយទូកទេសចរណ៍ដ៏ធំមួយផ្ទុកមនុស្សជាង៧០នាក់ បានគឿងជាមួយខ្សាច់ ហើយផ្អៀងធ្វើឲ្យមានការជ្រួលច្របល់អ្នកនៅលើទូក រហូតលោតចូលទឹកតែម្តង។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានករណីនេះកើតឡើង ដោយសារតែទូកទេស ចរណ៍មួយនេះ  ក្រោយត្រឡប់មកពីមើល អំពិលអំពែកតាមមាត់សមុទ្រនោះ បានគឿងខ្សាច់ (ក្រោយទឹកនាច) ស្រាប់តែបណ្តាលឲ្យទូកផ្អៀង ហើយមានអ្នកខ្លះធ្លាក់ចូលទឹក ពេលនោះក៏ម្នាក់ៗ ឆោឡោយ៉ាងខ្លាំង ដោយគិតថាទូកលិច ទើបម្នាក់ៗនាំគ្នាលោតចេញពីទូក រហូតមានស្លាប់យ៉ាងដូច្នេះ។

96042eef431b809bf0c9a343ab75ad46bf8cc041 15032286_1259701937406810_7687200201545608637_n 15055655_1259702080740129_7877149535140507687_n 15109610_1259702050740132_9073172132427036389_n8142e503-a5e2-4c58-9464-40d7b99570f1

 

 if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More