Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បុរសវ័យប្រហែល៥០ឆ្នាំម្នាក់ស្លាប់អណ្ដែតទឹកក្នុងស្ទឹងព្រែកត្នោត បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ

ភ្នំពេញ៖ សពបុរសវ័យប្រហែល ៥០ឆ្នាំម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតទឹកក្នុងស្ទឹងព្រែកត្នោត ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍នេះភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិវាលថ្លាន់ សង្កាត់គងណយ ខណ្ឌដង្កោ។

បើតាមប្រភពពត៌មានប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាសពបុរសខាងលើទំនងជាអណ្ដែតតាមស្ទឹងព្រែកត្នោតនេះមកពីខាងស្រុកកណ្ដាលស្ទឹង ទើបមកទើនៅទីនេះ ភ្លានោះប្រជាពលរដ្ឋ និងសមត្ថកិច្ចបានស្រង់សពមកខាងលើដើម្បីឲ្យសមត្ថកិច្ចជំនាយធ្វើកោសល្យវិច្ឆ័យ នឹង រកអត្តសញ្ញាណរបស់សពដើម្បីស្វែករកក្រុមគ្រួសារប្រគល់សពយកទៅធ្វើបុណ្យ។

បច្ចុប្បន្នសពត្រូវបានយកតំកល់ទុក្ខនៅវត្តទឹកថ្លា ក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោដើម្បីស្វែងរកសាច់ញាត្ដិ។ដោយ៖អាត ចន្ធូ

8240522e-fffb-47a5-a3e0-72882b2ce770 a20e9908-3e4e-4ba8-860c-7545923d6541 c8dc3c8f-928d-475d-99b4-82ef994f21b0 fdcf81ec-7ca8-497a-ac9e-475cb2644000

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More