Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

នគរបាលស្រុកកញ្ជ្រៀច ឃាត់ខ្លួនម្ចាស់ផ្ទះម្នាក់ ករណីផ្តល់ទីតាំងជល់មាន់

ព្រៃវែង៖ កំលាំងការិយាលយ័កណ្ដាលនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច ចុះធ្វការរបង្ក្រាបល្បែងស៊ីសងខុសច្បាប់(បញ្ជល់មាន់)។

ការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦វេលាម៉ោង១៤និង១៥នាទីនៅចំណុចផ្ទះរបស់ ឈ្មោះ ហ៊ាង ហឿន ភេទ ប្រុស អាយុ៥២ ឆ្នាំ ភូមិពោធិតូច ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង កំលាំងការិយាលយ័កណ្ដាលនគរបាលព្រហ្មទណ្ឌ បានចុះបង្ក្រាបកន្លែងជល់មាន់នៅចំណុចខាងលើលទ្ធផលចាប់យកបាន សម្ភារះវត្ថុតាងរួមមាន: មាន់ជល់០៣ក្បាល អង្រុតក្រុងមាន់ ០២ ម៉ូតូ ០៣គ្រឿង ស្បែកជើង ០៦គូរ និងបានឃាត់ខ្លួនម្ចាស់ផ្ទះម្នាក់ ឈ្មោះហ៊ាង ហឿន ដែលគាត់អនុញ្ញាតិអោយគេលេងជល់មាន់នៅមុខផ្ទះ ដើម្បីសាកសួរបំភ្លឺ អប់រំធ្វើកិច្ចសន្យាគាត់ បញ្ឈប់លែងអោយមានលេងតទៅទៀត ៕

0e360cb8-81e7-49ba-9e8d-7c82faab3a03 dd27b86e-4d06-472f-bf07-e8b043463c8a 1 of 4,899

ចំនួនអ្នកទស្សនា
  • 0
  • 217
  • 5,461
  • 8,773,463

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More