Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សិស្សសាលាម្នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហ៊ីយ៉ាន់ដាយ និងម៉ូតូscopy 

តាកែវ៖ សិស្សសាលា៣នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងកាលពីវេលាម៉ោង១២នឹង៤៥នាទី ថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចន្លោះគីឡូមែត្រលេខ.១០១.១០២ ស្ថិតនៅភូមិតាបួរ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ។បើតាមសាក្សីដែលបានឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៍ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-3654 បានបើកមកពីទិសខាងត្បូងទៅជើង ស្រាប់ តែមកដល់កន្លែងកើតហេតុ បានវ៉ាជែងរថយន្តមួយគ្រឿងទៀត ក៌ជ្រុលចង្កូតទៅបុកម៉ូតូ ម៉ាកscopy ពណ៍ក្រហម ពាក់ស្លាកលេខតាកែវ.1L-3725 ដែលជិះឌុបគ្នា៣នាក់ ក្នុងទិសដៅច្រាសទិសគ្នា ចំចង្កៀងពីមុខ ខាងឆ្វេង បណ្តាលឲ្យម៉ូតូដួលអូសធ្លាក់ទៅក្រោមចិញ្ចើមផ្លូវ បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ទាំង៣នាក់។

ក្រោយពេលកើតហេតុរថយន្តបង្កបានព្យាយាមបើករត់ តែត្រូវសមត្ថកិច្ចដេញចាប់បាននៅត្រង់ចំណុចភូមិស៊ីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត។បើតាមសមត្ថកិច្ចដែលបានចុះទៅដល់កន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ជនរងគ្រោះទាំងបីនាក់ទី១មានឈ្មោះវេន លក្ខិណា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី១០ រស់នៅភូមិត្រពាំងជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវរងរបួសធ្ងន់បាក់ជើងខាងឆ្វេងខ្ទេច.ទី២មានឈ្មោះសុខ លីលី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្សថ្នាក់ទី១០ជាមួយគ្នា រស់នៅភូមិស៊ីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ រងរបួសបាក់ជើង នឹងជនរងគ្រោះទី៣ ពុំបានស្គាល់អត្តសញ្ញាណទេ តែរងរបួសស្រាល។

ក្រោយពេលកើតហេតុក៌មានការិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ថទៅលើរថយន្តសង្រ្គោះបន្ទាន់ថាមិនបាន មកជួយយកជនរងគ្រោះទៅមន្ទីរពេទ្យនោះទេ លុះរហូតដល់ក្រុមគ្រួសារជនរងគ្រោះបានមកដល់ឃើញកូនរងគ្រោះធ្ងន់ពឹងចាំឡានពេទ្យមណ្ឌលសុខភាពរយះពេលជាងមួយម៉ោងមិនឃើញមកយក ក៌រត់ទៅហៅឡានតាក់ស៊ី២គ្រឿងមកដឹកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។ចំណែកម៉ូតូនឹងរថយន្តបង្កត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ថាននគរបាលខេត្តតាកែវដើម្បីដោះស្រាយនៅពេលក្រោយ។

ដោយបងសង្ហារ

366d486e-9d6f-40f1-8439-247d94879b5d 547e6b59-b2ce-4e25-a02f-0f063abc041a 805c06d8-d365-4c7f-bc8b-199ad5cb5a1a 776445a7-8520-4240-8a2d-bf7b8131265b

 if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More