Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

នគរបាលក្រុងតាខ្មៅបញ្ចេញថ្វីដៃ បង្ក្រាបកំពូលចោរលួចមាន់

ខេត្តកណ្តាល៖ មហាចោរលួចមាន់ម្នាក់ត្រូវនគរបាលក្រុងតាខ្មៅឃាត់ខ្លួន។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅ វេលម៉ោង២១និង០០នាទី នៅថ្ងៃទី២០-១១- ២០១៦ នៅចំណុច:ផ្ទះជនរងគ្រោះភូមិព្រែកតាពៅ សង្កាត់ ដើមមៀន ក្រុងតាខ្មៅ។ ម្ចាស់មាន់រងគ្រោះឈ្មោះសន សុវណ្ណ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិឃុំកើតហេតុ។

ចំណែកឯជនល្មើសមានគ្នា២នាក់
ទី១-ឈ្មោះ ធី ប្រណី ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិឃុំកើតហេតុ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ។ ២-ឈ្មោះផល វាសនា ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិឃុំជាមួយគ្នា មុខរបរមិនពិតប្រាកដ (គេចខ្លួន)។ វត្ថុតាងដកហូត: មាន់ជល់ឈ្មោលមួយក្បាលពណ៍ក្រហម។

ប្រភពអោយដឹងថា កាលពីវេលាកើតហេតុខាងលើ ជនល្មើសទាំងពីរនាក់បានជិះកង់មកលួចមាន់មួយ ក្បាលរបស់ជនរងគ្រោះដែលក្រុងទុកនៅក្នុងផ្ទះហើយបានយកទៅលក់ឲបុរសម្នាក់មិនចាំឈ្មោះនៅម្តុំឡឥដ្ឋភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានលុយចំនួន៣០ដុល្លា។ ជាអកុសលត្រូវ ជនរងគ្រោះតាមរកមាន់នោះពីអ្នកទិញឃើញយកមកវិញ ហើយក៏បានតាមរកជនល្មើសទាំង ពីររហូតបាន ជួបជនល្មើសម្នាក់ឈ្មោះធី ប្រណី នៅថ្ងៃទី២០-១១-២០១៦ វេលម៉ោង២១និង០០នាទី រួចឃាត់ខ្លួនយក មកប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ដើមមៀនតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនល្មើសឈ្មោះ ធី ប្រណី បានសារភាពថាខ្លួននិងបក្ខពួកឈ្មោះផល វាសនា ពិតជាបាននាំគ្នាលួចមាន់មួយក្បាលរបស់ជនរងគ្រោះនៅថ្ងៃទី ១៩ វិច្ឆិកា ២០១៦ មួយក្បាលពិតប្រាកដ មែន ចំនែកគ្រឿងញៀនវិញខ្លួនប្រើ ប្រាស់ជាញឹកញាប់គ្មានលោះពេលឡើយ។

img_1040 img_1041

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More