Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បុគ្គលិកអេស៊ីលីដា បើករថយន្តស្លាកលេខភ្នំពេញ2N-7778 បុកមនុស្សស្លាប់

ភ្នំពេញ៖ រថយន្តTUDRAបើកលឿនដូចហោះជ្រុលទៅបុកបុរសម្នាក់កំពុងបើកម៉ូតូ បណ្ដាលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ។ ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នំា២០១៦ ស្ថិតនៅចំណុចជិតឃ្លាំង ថៃប៊ុនរ៉ុងក្នុងភូមិក្រាំងដូនតីសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
យោងតាមព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរជាមួយមនុស្សប្រុសស្រីពេញឡាន បើករថយន្តមួយគ្រឿងម៉ាកTUDRAពណ៏ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2N-7778 តាមបណ្ដោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតខាងលើ បានជ្រុលទៅបុកម៉ូតូសង់សេ១២៥ ស៊េរីឆ្នាំ ២០១២៣ ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខកណ្ដាល1Q-6092 បើកដោយបុរសម្នាក់ក្នុងទិសដៅបញ្ចា្រសគ្នា ពីជើងទៅត្បូងពេញទំហឹងបោកនឹងថ្នល់ ស្លាប់នៅកន្លែងកើតហេតុគួរអោយអាណោចអធ័ម។ ចំណែករថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវព្យាយាមបើករត់ទាំងបែកកង់រហូតដល់រង្វង់មូលចោមចៅទើបសមត្ថកិច្ចឃាត់បានរថយន្តនិងតៃកុងរថយន្តតែម្ដង។

 
តៃកុងរថយន្តបង្កមានឈ្មោះហម ចាន់ដារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរជាបុគ្គលិកក្រុមហ៊ុនអេស៊ីលីដា ស្នាក់នៅផ្ទះលេខ189 ផ្លូវជាតិលេខ5 ភូមិរំចេក5 សង្កាត់រតនៈ ក្រុងបាត់ដំបង។ ជនរងគ្រោះមានឈ្មោះគឹម ភារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ
មានស្រុកកំណើតនៅភូមិកំពុងទួល ឃុំអន្លុងរមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

 
ក្រោយកើតហេតុសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្តបង្ក និងតៃកុងព្រមទាំងម៉ូតូរងគ្រោះទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់។ ចំនែកសាកសពជនត្រូវសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅស្រុកកំណើតបុណ្យតាមប្រណី៕ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

4a74c43e-f719-4a86-bd83-f1178eac3719 277ae707-f293-4f06-a87e-6bfce9d1d103 93141acb-2c8f-4b5b-aaa1-612571768166 445924b5-4b6e-4ad3-b65e-0217cbb8e2e5document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More