Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឆក់ទូរសព្ទ័ដៃ iphon6 plush បានហើយតែគេចមិនរួចត្រូវបានសមត្ថកិច្ចខណ្ឌដង្កោក្របួចជាប់

ភ្នំពេញ៖ ជនសង្សយ័២នាក់ធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃម៉ាក iphon6 plush ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោ ស្ទាក់ចាប់បានភ្លាម ៗ ក្រោយពេលធ្វើសកម្មភាតពឆក់ទូរស័ព្ទពីស្ត្រីម្នាក់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំនុចផ្លូវបេតុង សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជនីភ្នំពេញ។

ដោយមានការបញ្ជារផ្ទាល់ពីលោក វរសេនីយ៏ទោ ជឹម ស៊ីថា តាមវិទ្យុទាក់ទងបានដាក់កំលាំងពួនស្ទាក់ឈានដល់ការចាប់ ជន សង្សយ័បានភ្លាមៗនៅចំនុចផ្លូវ៧មករាភូមិក្រាំងតាផូ សង្កាត់សក់សំពៅ ខណ្ឌដង្កោ រាជនីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្សយ័ខាងលើទី១មានឈ្មោះ អុំ សុធារ៉ា អាយុ១៧ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅភូមិសំបួរ សង្កាត់សង្កោខណ្ឌដង្កោ ជនសង្សយ័ម្នាក់ទៀតមានឈ្មោះ យឹម ចិត្រា អាយុ២០ឆ្នាំមុឋរបរមិនពិតប្រាកដ ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ។

បច្ចុប្បន្នជនសង្សយ័ទាំង២នាក់ត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឌានខណ្ឌដង្កោដើម្បីកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធិច្បាប់។ដោយ៖ អាត ចន្ធូscreenshot_2016-11-21-11-05-51

8ef2acac-262a-4ade-a776-94b993b9e006

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More