Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ប្តូរម៉ូតូចាស់យកថ្មី ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ ធ្វើការឃាត់ខ្លួន ក្រោយពីរូបគេបានជិះម៉ូតូចាស់ មកប្តូរ យកម៉ូតូថ្មី កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី ២១ ខែវិចិ្ឆកា ឆ្នាំ២០១៦ នៅត្រង់ចំណុចមុខរោងចក្រ រ៉ូសុីង ផ្លូវបេតុង ក្រុម៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

 

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ហេង សុីណាត ហៅណាត ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ក្រុម១៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ ចំ ណែកជនរងគ្រោះឈ្មោះ អ៊ុំ សីហាក់ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅផ្ទះជួល ផ្លូវលេខ៩០៧ ក្រុម១៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

 

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូទៅធ្វើការនៅរោងចក្រ រ៉ូសុីង ដែលស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្រុម១៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ក្រោយមក ជនរងគ្រោះក៏បានជិះម៉ូតូយកទៅផ្ញើសន្តិសុខដែលយាមនៅរោងចក្រ ដែលជាអ្នកមើលការខុសត្រូវនៅទីនោះ រួមមកជនរហៀងគ្រោះបានបានដើរចូលទៅធ្វើការ។

ក្រោយមក ក៏មានជនសង្ស័យម្នាក់ បានជិះម៉ូតូ មួយគ្រឿង ម៉ាក ហុងដាឌ្រីសង់ សេ១០០ ពណ៌ខ្មៅ សេ៊រី២០០២ ពាក់ស្លាកលេខ ធ ៧៥៣១ ភព១ បានជិះម៉ូតូយកមកផ្ញើនៅកន្លែងនឹងដែល ដោយទុកក្បែរម៉ូតូរបស់ជនរងគ្រោះ រួចក៏បានដើរចូលទៅក្នុងរោងចក្របានប្រហែលជា ៣០នាទី ក៏បានដើរចេញពីក្នុងរោងចក្រ រួចដើរមកកន្លែងផ្ញើរម៉ូតូវិញ។ ក្រោយមក បានធ្វើសកម្មភាពទាញផ្តាច់ខ្សែភ្លើងកុងតាក់ និងបានទាញផ្តាច់សំបុត្រម៉ូតូរបស់ជនរងគ្រោះចេញ ក៏យកសំបុកម៉ូតូរបស់ខ្លួនមកគាបលើម៉ូតូជនរងគ្រោះ។ ស្រាប់តែពេលនោះ ជនរងគ្រោះបានចេញពីក្នុងរោងចក្រមកទិញអីហូម បានឃើញជនសង្ស័យកំពុងធ្វើសកម្មភាពផ្តាច់ខ្សែភ្លើងកុងតាក់ម៉ូតូរបស់ខ្លួន ហើយជនរងគ្រោះបានស្រែកផ្អើលឆោឡោ ភ្លាមៗនោះ ក៏ជួបជាមួយកម្លាំងសមត្ថកិច្ចដែលកំពុងជិះល្បាតនៅទីនោះ ក៏ឃាត់ខ្លួនសួរនាំ និងបានយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមផ្លូវច្បាប់៕ដោយ៖ស៊ុនតិច

 

img-20161121-wa0165 img-20161121-wa0156 img-20161121-wa0154} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More