Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

គ្រឿងញៀន៥៩កញ្ចប់ និងជនសង្ស័យ១១នាក់ត្រូវកម្លាំងការរិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនរាជធានីបង្រ្កាប

ភ្នំពេញ៖ គ្រឿងញៀន៥៩កញ្ចប់ និងជនសង្ស័យ១១នាក់ ត្រូវបានកម្លាំងការរិយាល័យប្រឆាំងបទល្មើសគ្រឿង ញៀនរាជធានីភ្នំពេញបង្រ្កាបបានក្នុងទឹកដី ខណ្ឌមាន ជ័យ។ ហេតុការណ៍នេះចុះបង្រ្កាបកាលពីវេលាម៉ោង ១២ និង៣០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិព្រែកគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ក្នុងកិច្ចប្រតិបត្ដិការណ៍នេះដឹកនាំកម្លាំងដោយលោកវ រសេនីយ៍ឯក អ៊ីវ ភារិទ្ធ នាយការិយាល័យប្រឆាំងបទល្មើសរាជធានីភ្នំពេញ និងមានការសហការជាមួយលោកវរសេនីយ៍ត្រី ម៉េង វិមានដារ៉ា អធិការរងនៃអធិការរដ្ឋាននគរបាលខណ្ឌមានជ័យទទួលបន្ទុកនគរបាលយុតិ្តធម៌ បានចុះបង្ក្រាបទីជួយដូរ និងប្រើប្រាស់គ្រឿងញៀននៅតំបន់អនាធិបតិយ្យនៅចំណុចផ្លូវ៦ម៉ែត្រ។

ក្នុងកិច្ចប្រតិបត្ដិការណ៍នេះបានឃាត់ខ្លួននូវជនសង្ស័យចំនួន ១១ នាក់(ស្រី ២នាក់) រួមជាមួយវត្ថុតាងមានគ្រឿង ញៀន(ក្រាមសថ្លា)ចំនួន៥៩កញ្ចប់តូច ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនមួយ និងសំភារៈសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ និងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនរាជធានីភ្នំពេញ ដើម្បីសាកសួរបន្ដនឹងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី។ដោយ៖អាត ចន្ធូ

img-20161121-wa0179 img-20161121-wa0177 img-20161121-wa0175 img-20161121-wa0174if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More