Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អភិបាលខណ្ឌសែនសុខបញ្ជាអោយឃាត់រថយន្តចតផ្ទេរឥវ៉ាត់លើផ្លូវបេតុងចាក់ថ្មី

ភ្នំពេញ៖រថយន្តធុនធំចំនួន៣គ្រឿងក្នុងនោះមានរថយន្តស្ទូច២គ្រឿងផងត្រូវបាន លោក បឹុល កុសល អភិបាលខណ្ឌសែនសុខបញ្ជារអោយឃាត់យកមករក្សាទុកក្រោយពីរថយន្តទាំងនេះមកចតនិងផ្ទេរ ឥវ៉ាត់លើផ្លូវបេតុងទើបចាក់ថី្ម។ការឃាត់រថយន្តខាងលើកាលពីរសៀលថ្ងៃទី២១ វិច្ឆិកា ២០១៦នេះស្ថិតនៅ ផ្លូវបេតុង១០០៧ក្នុងមូលដ្ឋានក្នុងភូមិឧកញ៉ាវាំងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមសំដីលោកប៑ិន ចន្ថា ប្រធានសណ្តាប់ធ្នាប់សាលាខណ្ឌសែនសុខបានប្រាប់ថាបន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍តាមទូរស័ព្ទទៅលោក បឹុល កុសល អភិបាលខណ្ឌថាមានរថយន្តធុនធំ ប្រភេទអូសទូកុងទីន័របានមក ចតលើផ្លូវបេតុងដែលទើបស្ថាបនាថ្មីដែលអាចធ្វើអោយមានការប្រេសស្រុតនិងកិនបែកលូទើបលោកអភិបាលបានបញ្ជារមកលោកអោយដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌសហការណ៍ជាមូួយខាងកម្លាំងអាវុធហត្ថខណ្ឌចុះទៅឃាត់រថយន្តធុនធំខាងលើបានចំនួន០៣គ្រឿងយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ។

ប្រជាពលរដ្ឋបានលើកឡើងថារថយន្តធុនធ្ងន់ទាំងនេះតែងតែបង្កភាពភ័យខ្លាចនិងគំរាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋដែលកំពុងចរាចរលើដងផ្លូវនិងបំផ្លាញផ្លូវសាធារណៈប្រជាពលរដ្ឋក៍បានសំណូមពរដល់អាជ្ញាខណ្ឌ សែនសុខមេត្តាជួយពិនិត្យមើលនិងមានចំណាត់ការចំពោះក្រុមរថយន្តធំៗទាំងនេះផង។

ពាក់ព័ន្ធឃាត់រថយន្តធុនធំៗនេះកន្លងមក លោក បឹុល កុសល អភិបាលសែនសុខបានប្រាប់តាមទូរស័ព្ទថា មូលហេតុដែលលោកអោយឃាត់រថយន្តទាំងនោះគឺដោយសាររថយន្តធនធ្ងន់ខាងលើបានបើកចូលធ្វើអោយខូចលូក្នុងមូលដ្ឋានធ្វើអោយ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនិងធ្វើអោយខូចផ្លូវបេតុងដូច្នេះអាជ្ញាធរខណ្ឌក៍ឃាត់រថយន្តខាងលើមករក្សាទុកដើម្បីអោយម្ចាស់រថយន្តធ្វើកិច្ចសន្យាត្រឹមត្រូវនិងហាមរថយន្តធនធ្ងន់ចូលក្នុងមូលដ្ឋានខាងលើទៀតបើរថយន្តដឹកទំនិញត្រូវរករថយន្តតូចៗមកផ្ទេរទើបចូលបាន។

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More