Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ស្ត្រីម្នាក់ ត្រូវបានគោយន្តកន្ត្រៃជាន់បណ្ដាលឲ្យស្លាប់នៅក្នុងស្រុកពួក

សៀមរាប៖ ស្រ្តីម្នាក់ត្រូវបានគោយន្តកន្ត្រៃដឹកកណ្ដាប់ ជាន់បណ្ដាលឲ្យរងរបួសធ្ងន់ រហូតដល់ស្លាប់ ខណៈពេលដែលដឹកយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យ

កាលពីវេលាម៉ោង ០៧:២០នាទីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយគោយន្តកន្ត្រៃដឹកណ្ដាប់ និងម៉ូតូ បណ្ដាលឲ្យស្ត្រីម្នាក់អង្គុយពីក្រោយស្លាប់ ហេតុការណ៍នេះកើតឡើងនៅលើកំណាត់ផ្លូវក្រាលគ្រួសក្រហម ស្ថិតភូមិគោកពោធិ ឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប។

លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកអ្នកបើកគោយន្តកន្ត្រៃបត់ឆ្វេងមិនមានការប្រុងប្រយ័ត្ន ហើយអ្នកបើកម៉ូតូឡើងវ៉ាគោយន្តកន្រ្តៃ ក៏មិនប្រុងប្រយ័ត្នដូចគ្នា ទើបធ្វើអោយម៉ូតូប៉ះគោយន្តដួល ហើយត្រូវបានគោយន្តជាន់ស្រ្តីម្នាក់អង្គុយក្រោយស្លាប់ និងអ្នកបើកម៉ូតូស្ទុះគេចខ្លួនផុត។

លោកអធិការនគរបាលស្រុកបានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ លេង ហូវ ភេទស្រី អាយុ ៦៤ឆ្នាំ រស់នៅភូមិកើតហេតុ អ្នកបើកបរម៉ូតូមានឈ្មោះ សេង សាវេត ភេទស្រី អាយុ ៣០ឆ្នាំ បើកម៉ូតម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1K:7089 រីឯអ្នកបើកបរគោយន្តកន្ត្រៃមានឈ្មោះ តង ប៉ាត ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិជាមួយជនរងគ្រោះ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់។

បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះម៉ូតូ និងគោយន្តកន្ត្រៃត្រូវបានសមត្ថកិច្ចនគរបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

ដោយ រើត សុធី

15202776_436519323402845_9215075658789704153_n

1 of 4,889

ចំនួនអ្នកទស្សនា
  • 1
  • 1,233
  • 2,045
  • 8,763,729

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More