Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រថយន្តហ៊ីយ៉ានដាយបើកបុកម៉ូតូអូសជាង២០ម៉ែត្ររបួសធ្ងន់ពីរនាក់

ភ្នំពេញ៖ យុវជនមានគ្នាពីរនាក់បើករថយន្តលឿនពេកជ្រុលទៅបុកម៉ូតូឌ្រីមសង់ជិះដោយប្រុសស្រីពីរនាក់ អូស ប្រហែល២០ម៉ែត្រ រងរបួសធ្ងន់ទាំងពីរនាក់។
ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង១២និង១០ នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០១៦ ស្ថិតនៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

យោងតាមព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុ គេឃើញយុវជនម្នាក់រួមទាំងព្រូម្នាក់បើករថយន្តហ៊ីយ៉ាន់ដាយក្បាលពណ៩សពាក់ស្លាកលេខភ្នំពេញ3C-5680 បរតាមបណ្ដោយផ្លូវ២១៧ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើផ្លូវកោងផងនោះបានជ្រុលចង្កូតទៅបុកម៉ូតូឌ្រីមសង់០១៤ពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ1CI-3635 បើកដោយបុរសម្នាក់រួមដំណើរនិងមិត្តស្រីម្នាក់ក្នុងទិសដៅបញ្ចាស់ទិសពីត្បូងទៅជើងលឿនដូចគ្នាពេញទំហឹងបណ្ដាលអោយប្រុសស្រីពីរនាក់ខ្ទៀតចេញពីម៉ូតូរងរបួសធ្ងន់ទាំងពីរនាក់ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនអូសម៉ូតូជាប់ពីមុខរថយន្តប្រហែល២០ម៉ែត្រទើបទៅមុខលែងរួច ភ្លាមៗតៃកុងរថយន្តនិងព្រូបានបើកទា្វររថយន្តគេចខ្លួនបាត់តែម្ដង។
រីឯជនរងគ្រោះទាំងពីរនាក់ត្រូវបានរថយន្តគ្លីនិចឯកជន មកដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូទៅកាន់ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញរង់ចាំអោយភាគីទាំងសងខាងធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

screenshot_2016-11-22-09-45-02

1 of 4,903

ចំនួនអ្នកទស្សនា
  • 4
  • 10,885
  • 3,130
  • 8,787,261

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More