Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ករណីប្អូនវាយបងបង្កើតឲ្យស្លាប់ដើម្បីការពារអ្នកម្តាយនោះត្រូវបានព្រះរាជអាជ្ញាដោះលែងឲ្យមានសេរីភាពឡើងវិញហើយ

ខេត្តកណ្តាល៖ ព្រះរាជអាជ្ញារងខេត្តកណ្តាលលោកឯក ស៊ុនរស្មី ប្រើឆន្ទានុសិទ្ធិដោះលែងបុរសម្នាក់វាយបងបង្កើតរបស់ខ្លួនអោយស្លាប់ព្រោះឃាត់មិនឈ្នះពេលបងប្រុសកាប់ម្តាយ។ ជាមួយគ្នានេះដែរមហាជនក៏មានការសាទរចំពោះចំណាត់ការនេះ។ កូនប្រុសមានជម្ងឺសសៃប្រសាទកាប់ប្រហារម្ដាយដោយកាំបិតប័ុងតោប្អូនប្រុសឃើញចូលទៅជួយវាយរហូតស្លាប់គួររំលឹកដែរថា បុរសម្នាក់មានជម្ងឺសសៃប្រសាទបានធ្វើសកម្មភាពកាប់ប្រហារស្រ្ដីជាម្ដាយដោយកាំបិតបុ័ងតោ ខណៈនោះបុរសជាប្អូនឃើញហេតុការស្ទុះចូលទៅឃាត់ក៏ត្រូវបងប្រុសកាប់បណ្ដលឲ្យរងរបួសដៃយ៉ាងធ្ងន់ធ្ងរភ្លាមៗនោះប្អូនប្រុសក៏បានតបតវិញដោយដំបង បណ្ដាលឲ្យបុរសជាបងស្លាប់នៅនិងកន្លែងកើតហេតុ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាល ។ ក្រោយពីមានហេតុការណ៏កើតឡើងស្រ្ដីជាម្ដាយរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រតិបត្ដិស្រុកស្អាង តែដោយសារស្ថានភាពធ្ងន់ធ្ងរពេកក្រុមគ្រូពេទ្យសម្រេចបញ្ជូនបន្ដទៅមន្ទីរពេទ្យកាលម៉ែត្ររាជធានីភ្នំពេញ ។ ចំណែកឯជនដៃដល់ជាប្អូនត្រូវបានសម្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

អធិការនគរបាលស្រុកស្អាងលោកវរសេនីយ៍ទោ សេង សុជាតិ បានឲ្យដឹងថា ជនដៃដល់ដែលត្រូវបានចាប់ខ្លួនឈ្មោះ ហួត សុងតិច ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ។ ចំណែកឯជនរងគ្រោះឈ្មោះ ភី សុខគីន ភេទស្រី អាយុ៦៨ឆ្នាំ ម្នាក់ទៀតឈ្មោះ ហួត លាងហេង ភេទប្រុស អាយុ៤៩ឆ្នាំ (ជាមនុស្សមានជម្ងឺសសៃប្រសាទ) ។ ជនល្មើសនិងជនរងគ្រោះត្រូវជាម្ដាយនិងកូនរស់នៅក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដល ។ គ្រួសារនេះមានកូនចំនួន១០នាក់ ជនរងគ្រោះដែលមានជម្ងឺសសៃប្រសាទជាកូនច្បង រីឯជនល្មើសជាកូនពៅ ។
លោកសេង សុជាតិ បានបន្ដថា ជនរងគ្រោះឈ្មោះ ហួត លាងហេង ជាមនុស្សមានជម្ងឺសសៃប្រសាទតែងតែផផឹកថ្នាំជារៀងរាល់ថ្ងៃតាមវិជ្ជបញ្ជារបស់គ្រូពេទ្យ ។ លុះមកដល់ប៉ុន្មានថ្ងៃមុនពេលកើតហេតុជនរងគ្រោះរូបនេះមិនព្រមផឹកថ្នាំសសៃប្រសាទនោះទេ រហូតដល់វេលាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ជម្ងឺបានរើឡើងធ្វើឲ្យជនរងគ្រោះរូបនេះលែងស្គល់ម្ដាយឪពុកនិងបងប្អូនព្រមទាំងបញ្ចេញភាពកាចសាហាវកាន់កាំបិតបុ័ងតោកាប់ប្រហារទៅលើម្ដាយដែលមានវ័យចាស់ជរារងរបួសក្បាលនិងលើក្បាលពោះយ៉ាងធ្ងន់ធ្ងរ ។ ឃើញដូច្នេះជនល្មើសជាប្អូនបានចូលទៅឃាត់ដើម្បីសង្រ្គោះស្រ្ដីជាម្ដាយ ក៏ត្រូវជនល្មើសកាប់មួយកាំបិតប៉័ងតោរងរបួសលើកដៃ ជនល្មើសក៏ព្យាយាមប្រតាយប្រតប់រហូតទាញបានដំបងប្រវែងមួយម៉ែត្រវាយសំពងទៅជនរងគ្រោះជាបងត្រូវចំក្បាលនិងផ្ទៃមុខរងរបួសយ៉ាងធ្ងន់ធ្ងររហូតស្លាប់បាត់ជីវិតនៅកន្លែងកើតហេតុ ។

14993302_2152531464971862_1959882766712448089_n 15078581_2152531351638540_2114825733172664048_n 15085495_2152531358305206_6349306358968555242_n 15094346_2152531388305203_3402962390414314827_n 15170801_2152531381638537_4736797745256805277_n 15202582_2152531408305201_8571355179730397896_n 15202620_2152531488305193_36826927680358443_n

15203203_604598749728066_2440059801258568484_n15202648_604598709728070_1905637128693889975_n} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More